រុស្ស៊ីប្រហែលជាបញ្ជូនយានអវកាសSoyuz ទទេរដើម្បីនាំសហសេវិកIssមកផ្ទះវិញ
Technology World

រុស្ស៊ីប្រហែលជាបញ្ជូនយានអវកាសSoyuz ទទេរដើម្បីនាំសហសេវិកIssមកផ្ទះវិញ

ភ្នាក់ងារអវកាសរបស់រុស្ស៊ីនិយាយថាពួកគេកំពុងធ្វើការសម្រេចក្នុងការបញ្ជូនយានអវកាសទទេទៅកាន់ស្ថានីយអវកាសអន្តរជាតិដើម្បីយកសហសេវិក៣នាក់ត្រលប់មកផែនដីវិញឱ្យស្របតាមកាលវិភាគ ក្រោយពេលយានអវកាស Soyuzត្រូវបានមានការលេចធ្លាយ។

Roscosmos និង Nasa បាននិយាយថាវាស្ថិតនៅក្នុងភាពមិនច្បាស់ពីរបៀបដែលវិទ្យុសកម្មខាងក្រៅមានអំពើលើយានអវកាសក្នុងលក្ខណដុំតូចៗ។ ពួកគេបានច្រានចោលនៃផលប៉ះពាល់របស់អាចម៍ផ្កាយ។ការលេចធ្លាយបានចាប់ផ្តើមនៅពេលដែលអវកាសយានិកពីរនាក់កំពុងរៀបចំសម្រាប់ការធ្វើដំណើរលើលំហអាកាសតាមធម្មតា។ការសម្រេចចិត្តនៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយអំពីរបៀបដែលសហសេវិកទាំងបីនឹងត្រូវបាននាំត្រឡប់មកផែនដីវិញ។

ជម្រើសដែលល្អបំផុតរបស់ពួកគេ គឺជាការបញ្ជូនយានអវកាសSoyuzទទេដើម្បីទៅយកពួកគេមកវិញ។ ចំណែកឯជម្រើសដែលមិនសូវទំនងនោះ គឺជាការបញ្ជូនពួកគេមកផ្ទះដោយយានដែលលេចធ្លាយដែលមិនមាន សារធាតុCoolant សម្រាប់គ្រប់គ្រងសីតុណ្ងភាពនៅក្នុងបន្ទប់របស់អាកាសយាននិក។

យាននេះត្រូវបានគេស្គាល់ឈ្មោះថា Ms-22 ដែលបានដឹកអវកាសយានិករុស្ស៊ីលោក Dmitry Petelin និង លោកSergey Prokopyev ក៏ដូចជាអវកាសយានិករបស់ណាសាលោក Frank Rubio ទៅកាន់ស្ថានីយយានអវកាសកាលពីខែកញ្ញានេះ។

ប្រភព៖ BBC

Translated by Chanaratanak

Leave a Reply

Your email address will not be published. Required fields are marked *