admin
Economic

អាជីវកម្មរបស់ក្រុមហ៊ុន Apple ស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីរលកនៃការឆ្លងកូវីដ-19 នៅក្នុងប្រទេសចិន

អាជីវកម្មរបស់ Apple ស្ថិតនៅក្រោមការគំរាមកំហែងពីការរីករាលដាលនៃមេរោគឆ្លងនៅក្នុងប្រទេសចិន ដោយអ្នកជំនាញផ្នែកផ្គត់ផ្គង់បានព្រមានអំពីការកើនឡើងហានិភ័យដែលនឹងរំខានដល់ការលក់របស់ iPhone ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកកំពុងប្រឈមមុខនឹងភាពចលាចលជាងមួយខែមកនេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីត-19ក្នុងប្រទេសចិនដែលបានចាប់ផ្តើមនៅក្នុងខែតុលា នៅឯរោងចក្រដំឡើងFoxconn របស់ Apple នៅទីក្រុង Zhengzhou ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជា “iPhone City”។ គួរបញ្ជាក់ផងដែរថា មួយភាគប្រាំនៃប្រាក់ចំណូលរបស់ Apple

Read More
China

យន្តហោះស៊ើបការណ៍របស់អាម៉េរិកបានហោះខិតកាន់តែជិតឆ្នេរសមុទ្ររបស់ប្រទេសចិន នៅឆ្នាំ២០២២នេះ

ប្រទេសចិនប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការឈ្លបយកការណ៍យ៉ាងជិតក្នុងឆ្នាំ 2022 ជាពិសេសពីសហរដ្ឋអាម៉េរិក ជាមួយនឹងចំនួនជើងហោះហើរជាបន្តបន្ទាប់ដែលធ្វើឡើងនៅជិតឆ្នេរសមុទ្រចិន នេះបើយោងតាមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ។ សហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះចម្បាំងដ៏ធំចំនួន 589 គ្រឿងពីខែមករាដល់ខែវិច្ឆិកា ដើម្បីធ្វើការប្រមូលផ្តុំស៊ើបការណ៍​នៅជិតសមុទ្រចិនខាងត្បូងតែម្នាក់ឯង នេះបើយោងតាមទិន្នន័យពីគំនិតផ្តួចផ្តើមស៊ើបអង្កេតស្ថានភាពសមុទ្រចិនខាងត្បូង (SCSPI) ។ ខណៈពេលដែលទិន្នន័យហោះហើរសម្រាប់ខែធ្នូមិនទាន់មាននៅឡើយ សហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះឈ្លបយកការណ៍ដ៏ធំចំនួន 47 គ្រឿងទៅល្បាតក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពីខែធ្នូឆ្នាំមុន នេះបើយោងតាម SCSPI ។

Read More
Books

មេរៀន ៥ចំណុចពីសៀវភៅ សិល្បៈសង្គ្រាម

#1 គិតហើយគិតទៀត ដូចដែលបានរៀបរាប់ខាងលើនៅក្នុងសេចក្ដីសង្ខេបនៃសៀវភៅសិល្បៈនៃសង្គ្រាមនេះ សូមកុំខ្ជិលគិត។ គិតម្តងហើយម្តងទៀតអំពីអ្វីដែលអាចកើតឡើងនៅពេលអ្នកជួបសត្រូវរបស់អ្នក។ ទន្ទេញក្នុងចិត្តរបស់អ្នក​ម្ដងហើយម្ដងទៀត។ ធ្វើម្តងហើយម្ដងទៀតរហូតទាល់តែអ្នកបានបង្កើតលទ្ធភាពជាក់ស្តែងដែលអ្នកនឹងឈ្នះ។ ជឿជាក់លើសមត្ថភាពរបស់អ្នក បន្ទាប់មកបន្តឈ្នះ។ #2 ទុកគោលដៅធំធ្វើក្រោយគេ ចាប់ផ្តើមជាមួយគោលដៅតូចៗជាមុនសិន។ ទោះបីជាអ្នកចង់ក៏ដោយ អ្នកមិនអាចសម្រេចគោលដៅធំនៅពេលចាប់ផ្ដើមនោះទេ។ អ្នកមិនអាចដើរនៅថ្ងៃដែលអ្នកកើតនោះទេ។ អ្នកមិនអាចសរសេរកំណាព្យនៅថ្ងៃដែលអ្នកទើបរៀនសរសេរអក្សរបានទេ។ អ្នកនឹងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការរក្សាគោលដៅធំរបស់អ្នកនៅក្នុងចិត្ត អ្នកនឹងឈានទៅមុខជាមួយនឹងជំហានតូចៗ។ ដឹងថាថ្ងៃនោះនឹងមកដល់

Read More
Ukraine War World

ការស្ទង់មតិស្ទើរពាក់កណ្តាលនៃជនជាតិអាល្លឺម៉ង់បានប្រឆាំងក្នុងការបញ្ជូនរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែន

ស្ទើរតែពាក់កណ្តាលនៃជនជាតិអាល្លឺម៉ង់បានប្រឆាំងក្នុងការបញ្ជូនរថក្រោះដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ដែលមានឈ្មោះ Leopard២ ទៅកាន់ប្រទេសអ៊ុយក្រែន ការស្ទង់មតិមួយបានបង្ហាញ។ យោងទៅតាមការស្ទង់មតិនេះ ៤៥%បានឆ្លើយតបប្រឆាំងនឹងការដឹករថក្រោះនេះទៅកាន់ប្រទេសអ៊ុយក្រែន ដោយមានត្រឹមតែ៣៣%ដោយគាំទ្រចលនានេះនិង២២%ផ្សេងទៀតបដិសេធមិនឆ្លើយតប។ បើនិយាយពីទំនោររបស់បក្ស ការផ្គត់ផ្គង់អាវុធទៅកាន់ប្រទេសអ៊ុយក្រែនមានការគាំទ្រជាខ្លាំងពីអ្នកបោះឆ្នោតគណបក្សGreensដោយមាន៥០%បានគាំទ្រនិង២៥%បានប្រឆាំង។ អ្នកបោះឆ្នោតមកពីគណបក្សចម្រុះដែលកំពុងកាន់អំណាចពីរផ្សេងទៀត ជំទាស់ជាជាងអនុម័តការបញ្ជូនរថក្រោះទៅអ៊ុយក្រែន៖ ៤១% ទល់នឹង ៤០% ក្នុងចំណោមអ្នកបោះឆ្នោតគណបក្សសង្គមប្រជាធិបតេយ្យ និង ៤២% ទល់នឹង ៣៣% ក្នុងចំណោមអ្នកបោះឆ្នោតគណបក្សប្រជាធិបតេយ្យសេរី។

Read More
World

ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោយពេលទាហានអៀរឡង់ម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់

យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសលីបង់ក្រោយពីមានការស្លាប់របស់ទាហានអៀរឡង់នៅក្នុងបេសកកម្មរក្សាសន្តិភាព។Pte Seán Rooney ដែលនៅក្នុងរថពាសដែករបស់អង្គការសហប្រជាជាតិដែលត្រូវភ្លើងឆេះពេលធ្វើដំណើរទៅក្រុងបេរូតកាលពីថ្ងៃទី១៤ ធ្នូ ។ មនុស្សជាច្រើនត្រូវបានចាប់ខ្លួន នេះបើតាមការរាយការណ៍របស់កាសែតដ៏មានឥទ្ធិពលមួយ។ បើយោងតាមភ្នាក់ងារកាសែតAFP ដែលបានដកស្រង់ចេញពីសម្តីរបស់សន្តិសុខម្នាក់បានឱ្យដឹងថា ជនសង្ស័យសំខាន់ៗត្រូវបានប្រគល់ដោយក្រុមដ៏មានឥទ្ធិពលដែលគេស្គាល់ថា ក្រុមហេបូឡាស។ ខ្មាន់កាំភ្លើងសំខាន់ត្រូវបានចាប់ខ្លួនដោយក្រុមសន្តិសុខបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេបូឡាសបានប្រគល់ខ្លួនគាត់មកវិញ ប្រភពមួយបាននិយាយ។ ក្រុមសកម្មប្រយុទ្ធហេបូឡាសបានបដិសេធថាមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការបាញ់ប្រហារនេះទេ ហើយវាក៏មិនប្រាកដថាជនសង្ស័យជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធនេះឬអត់ទេ។ ភូមិដែល Pte Sean Rooney

Read More
Climate USA

មនុស្សជាច្រើនបានស្លាប់នៅក្នុងការចុះត្រជាក់យ៉ាងខ្លាំងនៅក្នុងអាម៉េរិកខាងជើង

យ៉ាងហោចណាស់មនុស្ស៣៨នាក់បានស្លាប់ដែលបង្កឡើងនៅក្នុងការត្រជាក់កកនៅក្នុងទ្វីបដែលបន្តកើតឡើងនៅក្នុងសហរដ្ឋអាម៉រិកនិងកាណាដា។ ការនិយាយជាផ្លូវការបានឱ្យដឹងថាមានមនុស្ស៣៤នាក់ដែលបានស្លាប់នៅទូទាំងសហរដ្ឋអាម៉េរិក ដែលបានប៉ះពាល់យ៉ាងខ្លាំងនៅក្នងតំបន់Baffalo ក្នុងរដ្ឋញូវយ៉ក។ ករណីស្លាប់៤ករណីបានកើតឡើងនៅក្នុងប្រទេសកាណាដា នៅពេលដែលរដ្ឋក្រុងមួយបានបើកបរលើផ្លូវទឹកកកនៅជិតទីក្រុងMerritt នៅផ្នែកខាងលិចនៃខេត្ត British Columbia។ ព្យុះនេះបានបំផ្លិចបំផ្លាញអស់ជាច្រើនថ្ងៃ ប៉ុន្តែថាមពលអគ្គិសនីត្រូវបានជួសជុលបណ្តើរៗហើយបន្ទាប់ពីមានការដាច់ក្នុងពេលថ្មីៗនេះ។ អតិថិជនមិនក្រោម២០០,០០០នាក់នោះទេដែលត្រូវបានរស់នៅដោយគ្មានអគ្គិសនីប្រើនៅក្នុងរសៀលថ្ងៃអាទិត្យនេះ។ ជើងយន្តហោះរាប់ពាន់ជើងត្រូវបានលុបចោល ដោយបានរារាំងមនុស្សជាច្រើនពីការទៅជួបជុំគ្រួសារនៅក្នុងថ្ងៃបុណ្យណូអែល។ BBC NEWS Translated by Chanratanak

Read More
Books

មេរៀន ៥ ពីសៀវភៅ “រឿងទាំង១៣ ដែលបុគ្គលមានស្មារតីរឹងប៉ឹងមិនធ្វើ”

១. ពួកគេមិនខ្ជះខ្ជាយពេលវេលាសោកសៅចំពោះខ្លួនឯង មនុស្ស​ដែល​មាន​ស្មារតី​រឹងប៉ឹង​មិន​អង្គុយ​​សោកសៅ​ចំពោះស្ថានភាពរបស់​ពួកគេ ឬ​របៀប​ដែល​អ្នក​ដទៃ​បាន​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ឡើយ។ ផ្ទុយទៅវិញ ពួកគេទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេក្នុងជីវិត ហើយយល់ថាជីវិតមិនចេះតែងាយស្រួល ឬយុត្តិធម៌រហូតនោះទេ។ ២. ពួកគេមិនផ្ដល់អំណាចរបស់ពួកគេទៅឲ្យអ្នកផ្សេងឡើយ ពួកគេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដទៃ​គ្រប់គ្រង​ពួកគេ​ឡើយ ហើយ​ពួកគេ​ក៏​មិន​ផ្តល់​អំណាច​ឱ្យ​អ្នក​ផ្សេង​មក​គ្រប់គ្រងលើ​ពួកគេ​ដែរ។ ពួកគេមិននិយាយរឿងដូចជា “ចៅហ្វាយរបស់ខ្ញុំធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អ” ដោយសារតែពួកគេយល់ថាពួកគេជាអ្នកគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង ហើយពួកគេមានជម្រើសថាតើពួកគេឆ្លើយតបដោយរបៀបណា។ ៣. ពួកគេមិនគេចវេសពីការផ្លាស់ប្ដូរនោះទេ មនុស្សដែលមានផ្លូវចិត្តរឹងមាំមិនព្យាយាមគេចវេសពីការផ្លាស់ប្តូរទេ។ ផ្ទុយទៅវិញ

Read More
World

មនុស្ស១៨នាក់បានជាប់នៅក្នុងការបាក់អណ្តូងរ៉ែនៅក្នុងទីក្រុងស៊ីនជាំង

ក្រុមអ្នកជួយសង្គ្រោះបានកំពុងធ្វើការនៅក្នុងថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះមនុស្ស១៨នាក់ដែលបានជាប់នៅក្រោមដីក្រោយពេលបានចូលក្នុងអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសចិននៅតំបន់ស៊ីនជាំង នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងតំបន់។ មនុស្សសរុប៤០នាក់ដែលបានកំពុងធ្វើការនៅក្រោមដីក្នុងកន្លែងជីកត្បូងក្នុងស្រុកយីនីន ដែលមានចម្ងាយប្រហែលជា ១០០គ.ម ពីព្រំដែនកាហ្សាស្ថានដែលបានបាក់នៅក្នុងពេលរសៀលថ្ងៃសៅរ៍។ អ្នកជីកត្បូង២២នាក់ត្រូវបានគេជួយយកមកខាងលើបានសម្រេចប៉ុន្តែនៅមនុស្ស១៨នាក់ទៀតត្រូវបានជាប់នៅទីនោះ។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតនៅក្រោមការពុះពារដើម្បីជួយសង្គ្រោះមនុស្សដែលនៅសល់ នេះជាសម្តីរបស់អ្នកសារព័ត៌មានម្នាក់ដែលបានរាយការណ៍មក។ សុវត្ថិភាពក្នុងការជីករ៉ែ បានប្រសើរឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដូចដែលមានការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីឧប្បត្តិហេតុធំៗ ដែលភាគច្រើនត្រូវបានគេមើលរំលង។ប៉ុន្តែគ្រោះថ្នាក់នៅតែកើតឡើងជាញឹកញាប់នៅក្នុងឧស្សាហកម្មដែលការណែនាំអំពីសុវត្ថិភាពជារឿយៗមានភាពធូររលុង ជាពិសេសនៅកន្លែងដែលមានមូលដ្ឋានរ៉ែធំបំផុត។ កាលពីខែកញ្ញាឆ្នាំមុន អ្នករុករករ៉ែចំនួន 19 នាក់បានជាប់គាំងនៅក្រោមដីបន្ទាប់ពីមានការដួលរលំនៃអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត Qinghai ភាគពាយ័ព្យដែលត្រូវបានគេរកឃើញថាបានស្លាប់បន្ទាប់ពីការស្វែងរកជាអស់រយៈពេលជាយូរមក។

Read More
World

ប៉ូលិសកំពុងតាមចាប់ខ្មាន់កាំភ្លើងខណៈពេលមនុស្សស្រីម្នាក់ស្លាប់ក្រោយពេលមានការបាញ់បោះនៅក្នុងផាប់មួយកន្លែង

ការស៊ើបអង្កេតករណីឃាតកម្មមួយត្រូវបានធ្វើឡើងក្រោយពេលស្រ្តីម្នាក់ត្រូវបានបាញ់សម្លាប់នៅជិតទីក្រុងលីវើភូលនៅក្នុងកម្មវិធីបុណ្យណូអែល។ ប៉ូលិសMerseyside បាននិយាយថាប៉ូលីសត្រូវបានខលហៅឱ្យទៅ ឡាយហោស៍ អ៊ីន នៅក្នុងភូមិវ៉ាឡាសី នៅប្រហែលម៉ោង ១១និង៥០នាទីកាលពីថ្ងៃសៅរ៍។ ជនរងគ្រោះប្រុសបីនាក់និងស្រ្តីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយរងរបួសនឹងគ្រាប់កាំភ្លើង ហើយក្រោយមកស្ត្រីម្នាក់ក៏បានស្លាប់។ លោក Det Supt Dave McCaughreanបាននិយាយថាការបាញ់នេះបានកើតឡើងនៅក្នុងវិថីមួយដែលពោលដោយក្មេងៗនៅតាមដងផ្លូវ។ គាត់បានបន្ថែមថា ពួកយើងជឿថាខ្មាន់កាំភ្លើងបានចាកចេញពីចំណតឡានរបស់ផាប់ ដោយបានឡានពណ៌ខ្មៅ ច្បាស់ណាស់ឡានម៉ាស៊ីឌីសពណ៌ខ្មៅដែលបើកចេញភា្លមបន្ទាប់ពីបាញ់ប្រហារ។ BBC

Read More
Climate World

រដ្ឋាភិបាលបាននិយាយថាចំនួនខ្លាឃ្មុំទឹកកកកាណាដានឹងមានការធ្លាក់ចុះ

ចំនួនខ្លាឃ្មុំទឹកកនៅក្នុងភាគខាងលិចប្រទេសកាណាដាក្នុងតំបន់ Hudson Bayត្រូវបានធ្លាក់ចុះអស់២៧% នៅក្នុងរយៈពេល៥ឆ្នាំ តាមរបាយការណ៍មួយបានរាយការណ៍។ រដ្ឋាភិបាលរាយការណ៍មកថាមានសត្វប្រមាណ៦១៨ក្បាលដែលបានរស់នៅតំបន់នេះកាលពីឆ្នាំមុន ដោយបានធ្លាក់ចុះពី៨៤២ក្បាលនៅក្នុងឆ្នាំ២០១៦។ ពួកគេបាននិយាយថាខ្លាឃ្មុំញីពេញវ័យនិងកូនខ្លាឃ្មុំជាច្រើនរងផលប៉ះពាល់ជាពិសេសលើការប្រែប្រួលអាកាសធាតុអាចជាកត្តានៃការធ្លាក់ចុះរបស់ពួកវា។ ទ្វីបអាកទិកឥលូវនេះមានការកើនឡើងកម្តៅលឿនជាងទ្វីបណាទាំងអស់នៅក្នុងពិភពលោកនេះ ហើយទឹកកកនៅលើសមុទ្រដែលខ្មាឃ្មុំពឹងផ្អែកក្នុងការប្រមាញសត្វភេក្រោយមកក៏បាត់បង់ទម្រង់និងរលាយយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងឆ្នាំ២០៥០ អ្នកវិទ្យាសាស្ត្រផ្នែកអភិរក្សនិយាយថា រយៈពេលក្តៅនៃរដូវមានរយៈពេលយូរដែលធ្វើឱ្យគ្មានទឹកកកឱ្យខ្លាឃ្មុំជាន់ក្នុងការរកចំណីនោះទេ។ BBC NEWS Translated by Chanratanak

Read More