សហរដ្ឋអាម៉េរិកប្រកាសលើកទ័ពចូលជួយហ្វីលីពីន ប្រសិនបើចិនហ៊ានតែលើកទ័ពវាយប្រទេសកោះនេះ!!
Editorial

សហរដ្ឋអាម៉េរិកប្រកាសលើកទ័ពចូលជួយហ្វីលីពីន ប្រសិនបើចិនហ៊ានតែលើកទ័ពវាយប្រទេសកោះនេះ!!

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានអំពាវនាវដល់មេដឹកនាំចិនលុបចោលការទាមទារលើដែនអធិបតេយ្យភាពក្នុងសមុទ្រចិនខាងត្បូង និងទទួលយកការសម្រេចទឹកដីកាលពីឆ្នាំ 2016 ដើម្បីគាំទ្រដល់ហ្វីលីពីន ។

​សហរដ្ឋអាម៉េរិកក៏បានសន្យាថា​ ខ្លួននឹងធ្វើការឆ្លើយតបដោយកម្លាំងយោធាប្រសិនបើចិនធ្វើ ការវាយប្រហារ​លើប្រទេសកោះនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយស្ថានទូតអាម៉េរិកនៅទីក្រុងម៉ានីល លោក Blinken បាននិយាយថា ប្រទេសចិនត្រូវតែ “គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងបញ្ឈប់អាកប្បកិរិយាបង្កហេតុរបស់ខ្លួន” នៅក្នុងសមុទ្រចិនខាងត្បូង ដោយលើកឡើងពីការសម្រេចចិត្តមុនរបស់តុលាការក្រុងឡាអេ ដែលបានច្រានចោលការអះអាង​របស់ទីក្រុងប៉េកាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ។

លោកបានបន្តទៀតថា រាល់ការវាយប្រហា​រលើហ្វីលីពីន នាវាចម្បាំង ឬយន្តហោះចម្បាំងរបស់អាម៉េរិកនៅសមុទ្រចិនខាងត្បូង នឹងប្តេជ្ញាការពារហ្វីលីពីន ក្រោមសន្ធិសញ្ញាឆ្នាំ 1951 ដោយទទូចថាសមុទ្រត្រូវតែនៅសេរី និងបើកចំហ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *