ពួកតាលីបង់និយាយថា ការហាមស្ត្រីអាហ្វហ្គានីស្ថានមិនឲ្យចូលរៀនក្នុងសាលា និងសាកលវិទ្យាល័យ គឺមិនមែនជាការហាមប្រាមជារៀងរហូតនោះទេ
Politic World

ពួកតាលីបង់និយាយថា ការហាមស្ត្រីអាហ្វហ្គានីស្ថានមិនឲ្យចូលរៀនក្នុងសាលា និងសាកលវិទ្យាល័យ គឺមិនមែនជាការហាមប្រាមជារៀងរហូតនោះទេ

ពួកតាលីបង់បាននិយាយថា ការហាមប្រាមស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថានពីការចូលរៀននៅសាលា និងសាកលវិទ្យាល័យគឺមិនមែនជាការហាមប្រាមអចិន្រ្តៃយ៍ទេ ដោយនិយាយថា ការអប់រំរបស់ពួកគេត្រូវបានពន្យារពេលប៉ុណ្ណោះ ។ អ្នកនាំពាក្យរបស់ក្រុមតាលីបង់លោក Suhail Shaheen បាននិយាយថា ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា វាមិនមែនជាការហាមឃាត់ជាអចិន្ត្រៃយ៍លើការអប់រំរបស់ស្ត្រីនោះទេ វាត្រូវបានពន្យារពេលរហូតដល់ពេលដែលបរិយាកាសអំណោយផលហើយត្រូវបានបង្កើតឡើងសម្រាប់ការអប់រំរបស់ពួកគេ ។

កាលពីថ្ងៃទី 21 ខែធ្នូ រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់របស់តាលីបង់បានប្រកាសថា ស្ត្រីនឹងត្រូវបានហាមឃាត់មិនឱ្យចូលរៀននៅសាកលវិទ្យាល័យនានារបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ ។ កុមារីទាំងអស់ត្រូវបានគេបណ្ដេញចេញពីសាលាអនុវិទ្យាល័យ ចាប់តាំងពីក្រុមតាលីបង់បានវិលមកកាន់អំណាចក្នុងឆ្នាំ ២០២១មកម្ល៉េះ ។

លោក Shaheen បាននិយាយថា អាជ្ញាធរកំពុងធ្វើការយ៉ាងពេញទំហឹង ដើម្បីសម្រេចបាននូវរឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបន្ថែមថា មេដឹកនាំតាលីបង់មិន ប្រឆាំងនឹងការអប់រំរបស់ស្ត្រីទេប៉ុន្តែពួកយើងចង់ឱ្យស្ត្រី ទទួលបានការអប់រំនៅក្នុងបរិយាកាសដែលអនុលោមតាមតម្លៃ និងច្បាប់របស់យើង។

ប្រភព៖ BBC

Translated by Chanratanak and Edited by Visal

Leave a Reply

Your email address will not be published. Required fields are marked *