Elon Musk ព្យាករណ៍ថា AI នឹងឆ្លាតជាងមនុស្សដែលឆ្លាតបំផុតនៅឆ្នាំក្រោយ
Technology World

Elon Musk ព្យាករណ៍ថា AI នឹងឆ្លាតជាងមនុស្សដែលឆ្លាតបំផុតនៅឆ្នាំក្រោយ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃចន្ទបានព្យាករណ៍ពីការអភិវឌ្ឍន៍នៃបញ្ញាសិប្បនិម្មិតដែលឆ្លាតជាងមនុស្សឆ្លាតបំផុតប្រហែលជានៅឆ្នាំក្រោយ ឬនៅឆ្នាំ 2026 ។

នៅក្នុងបទសម្ភាសន៍មួយនៅលើគណនា X របស់ spaces លោកត្រូវបានសួរសំនួរស្តីពីបញ្ហាបច្ចេកវិទ្យាជាច្រើន លោក Musk ក៏ ​បាននិយាយនៅពេលត្រូវបានសួរអំពីពេលវេលាសម្រាប់ការអភិវឌ្ឍន៍ AGI ថា “ប្រសិនបើអ្នកកំណត់ AGI (បញ្ញាទូទៅសិប្បនិម្មិត) ថាឆ្លាតជាងមនុស្សឆ្លាតបំផុត ខ្ញុំគិតថាវាប្រហែលជានៅឆ្នាំក្រោយ ក្នុងរយៈពេលពីរឆ្នាំ” ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *