សភាអាម៉េរិក​អនុម័តកញ្ចប់ជំនួយ​ដែលមានតម្លៃ ៩៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់
Asia Ukraine USA War World

សភាអាម៉េរិក​អនុម័តកញ្ចប់ជំនួយ​ដែលមានតម្លៃ ៩៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់

សភាតំណាងរាស្រ្តអាម៉េរិកកាលពីថ្ងៃសៅរ៍​បានអនុម័តកញ្ចប់ជំនួយចំនួន ៩៥ ពាន់លានដុល្លារដែលផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ដោយបញ្ចប់ភាពជាប់គាំង​រយៈពេលប្រាំមួយខែក្នុងអំឡុងពេលដែលឃ្លាំងស្តុកអាវុធរបស់អ៊ុយក្រែនបានធ្លាក់ចុះនៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

 

ប្រធានសភាលោក Mike Johnson បានធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ និងបានយកឈ្នះលើការជំទាស់យ៉ាងខ្លាំងក្លាពីក្នុងគណបក្សសាធារណរដ្ឋរបស់គាត់​ក្នុងការផ្តល់មូលនិធិដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងការអនុម័តលើការបោះឆ្នោតគាំទ្រ​ ៣១១ ទល់នឹង ១១២ ប្រឆាំង ។ ច្បាប់នេះត្រូវការឆ្លងកាត់ព្រឹទ្ធសភាមួយតង់ទៀតដែលត្រូវបានគេរំពឹងថានឹងអនុម័តកញ្ចប់នេះនៅសប្តាហ៍ក្រោយ។ ​

 

ច្បាប់ថវិកានេះនឹងផ្តល់ជំនួយ ៦០,៨៤ ពាន់លានដុល្លារដើម្បីគាំទ្រអាវុធដល់ជម្លោះនៅអ៊ុយក្រែន រួមទាំង ២៣ ពាន់លានដុល្លារដើម្បីបំពេញបន្ថែមអាវុធ ស្តុក និងសម្ភារៈរបស់សហរដ្ឋអាម៉េរិក ២៦ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល រួមទាំង ៩,១ ពាន់លានដុល្លារសម្រាប់តម្រូវការមនុស្សធម៌ និង ៨,១២ ពាន់លានដុល្លារសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងតៃវ៉ាន់ផងដែរក្នុងគោលបំណងបញ្ចៀសការឈ្លានពានរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ ។

 

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអបអរដល់ការអនុម័តនេះ ខណៈអ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី​បានរិះគន់ជំនួយថ្មីនេះ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *