តៃវ៉ាន់បានថ្កោលទោសចិនចំពោះការធ្វើសមយុទ្ធយោធានៅជុំវិញដែនដីខ្លួន
China War

តៃវ៉ាន់បានថ្កោលទោសចិនចំពោះការធ្វើសមយុទ្ធយោធានៅជុំវិញដែនដីខ្លួន

តៃវ៉ាន់បានថ្កោលទោសចិននៅក្នុងថ្ងៃចន្ទ ទី០៩ ខែមករានេះ ជុំវិញការធ្វើសមយុទ្ធជាលើកទី២នៅក្បែកោះនេះក្នុងរយៈពេលតិចជាងមួយខែនោះទេ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ពួកគេបានរកឃើញយន្តហោះចម្បាំងរបស់ចិនប្រមាណ៥៧គ្រឿងដែលមានក្នុងសមយុទ្ធនេះ ។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ប្រទេសចិនកំពុងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ដោយនិយាយថាសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ និងតំបន់កោះតៃវ៉ាន់គឺជាការទទួលខុសត្រូវរួមរបស់តៃវ៉ាន់ និងចិន ។

ប្រភព៖ CNN

Translated by Chanratanak and Edited by Visal SOun

Leave a Reply

Your email address will not be published. Required fields are marked *