ថៃស្វាគមន៍ភ្ញៀវទេសចរចិនដំបូងដែលវិលត្រឡប់ចូលប្រទេសខ្លួនវិញយ៉ាងកក់ក្ដៅបំផុតជាមួយនឹងបាច់ផ្កា អំណោយ​អនុស្សាវរីយ៍​
Asia Tourism

ថៃស្វាគមន៍ភ្ញៀវទេសចរចិនដំបូងដែលវិលត្រឡប់ចូលប្រទេសខ្លួនវិញយ៉ាងកក់ក្ដៅបំផុតជាមួយនឹងបាច់ផ្កា អំណោយ​អនុស្សាវរីយ៍​

ភ្ញៀវទេសចរចិនបានធ្វើដំណើរត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានបន្ធូរបន្ថយច្បាប់ធ្វើដំណើរ ការទទួលស្វាគមន៍នៅអាកាសយានដ្ឋានសំខាន់របស់ទីក្រុងបាងកកដោយមន្ត្រីជាមួយនឹងផ្កា និងកាបូបអំណោយ ។

ព្រះរាជាណាចក្រថៃពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរមកពីប្រទេសចិនកាលពីមុនពេលជំងឺរាតត្បាតដោយអ្នកទេសចរចិនមានចំនួនប្រហែល 30 ភាគរយនៃភ្ញៀវទេសចរសរុបរបស់ខ្លួន។

សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានបំផ្លាញដោយសារកូវីដ-19 និងការធ្លាក់ចុះនៃសកលលោកនាពេលបច្ចុប្បន្ន ដោយក្រុមមន្ត្រីឥឡូវនេះសង្ឃឹមថាការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការបើកដំណើរការឡើងវិញអាចជួយឱ្យមានការងើបឡើងវិញ ។

អ្នកទេសចរណ៍ចិនចូលមកកាន់ប្រទេសថៃដំបូងចំនួន 269 នាក់នៅលើជើងហោះហើរពីទីក្រុង Xiamen ភាគអាគ្នេយ៍នៃប្រទេសចិនកាលពីថ្ងៃចន្ទត្រូវបានស្វាគមន៍ដោយផ្កា និងកាបូបអំណោយ ដែលមានទឹកលាងដៃ និងម៉ាស ។

គ្រូបង្រៀននៅសាកលវិទ្យាល័យ Jiang Shanna ក្នុងចំណោមអ្នកមកដល់ដំបូងគេបាននិយាយថា “ខ្ញុំរំភើបខ្លាំងណាស់ ហើយស្ទើរតែមិនជឿ” ។

ប្រភព ៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *