ទ្រព្យសម្បត្តិសរុបរបស់ Mark Zuckerberg កើនលើស Elon Musk ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០
Business World

ទ្រព្យសម្បត្តិសរុបរបស់ Mark Zuckerberg កើនលើស Elon Musk ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០

Mark Zuckerberg វ៉ាដាច់ Elon Musk ​ ដើម្បីក្លាយជាអ្នកមានបំផុតទី ៣ នៅលើពិភពលោក ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ ​។ Elon Musk ដែលធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ១ លើសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ​នៅដើមខែមីនាបានធ្លាក់ចុះមកលេខ ៤ បន្ទាប់ពី Reuters បានរាយការណ៍ថាក្រុមហ៊ុន Tesla ​ បានលុបចោលផែនការសម្រាប់រថយន្តដែលមានតម្លៃថោកដោយធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនដាំក្បាលធ្លាក់ចុះ។

 

ទ្រព្យសម្បត្តិរបស់Elon Musk បានធ្លាក់ចុះចំនួន ៤៨,៤ ពាន់លានដុល្លារក្នុងឆ្នាំនេះ ខណៈដែលទ្រព្យសម្បត្តិរបស់ Mark Zuckerberg បានកើនឡើង ៥៨,៩ ពាន់លានដុល្លារ​ ។ នេះក៏ជាលើកទីមួយផងដែរដែល Zuckerberg ជាប់ចំណាត់ថ្នាក់កំពូលទាំងបីក្នុងចំណាត់ថ្នាក់អ្នកមានបំផុតរបស់ Bloomberg ចាប់តាំងពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ​ខណៈបច្ចុប្បន្ន Elon Musk ​មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៨០,៦ ពាន់លានដុល្លារ ឯMark Zuckerberg មានចំនួន ១៨៦,៩ ពាន់លានដុល្លារ។

 

ចំណែកមហាសេដ្ឋីមានជាងគេលើលោកលេខ១​​ បានទៅលើនាយកប្រតិបត្តិប្រេន​ Louis Vuitton (LV) មានទ្រព្យប្រមាណ ២២៣ ពាន់លានដុល្លារ និងតាមពីក្រោយដោយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff bezos មានទ្រព្យ ២០៧ពាន់លានដុល្លារ ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *