ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងសំងំបង្កើតមនុស្សយន្តសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ក្រោយលុបចោលគម្រោងផលិតរថយន្តអគ្គិសនី
Technology World

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងសំងំបង្កើតមនុស្សយន្តសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ក្រោយលុបចោលគម្រោងផលិតរថយន្តអគ្គិសនី

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងសំងំបង្កើតមនុស្សយន្តសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ដោយនឹងក្លាយជា “រឿងដ៏ធំ​” ដែលមិនធ្លាប់មានរបស់ក្រុមហ៊ុននេះ បើ​យោងតាមប្រភពជិតស្និទ្ធនឹង Apple ​។ ​​

កិច្ចខិតខំប្រឹងប្រែងនេះនៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើម ហើយវាមិនច្បាស់ថាតើផលិតផលសម្រេចនឹងត្រូវចេញពេលណាទេ ។  Apple កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងក្នុងការស្វែងរកប្រភពចំណូលថ្មី ក្រោយក្រុមហ៊ុននេះបានលុបចោលគម្រោងរថយន្តអគ្គិសនីកាលពីក្នុងខែកុម្ភៈ ​។

 

ក្រៅពីរថយន្តអគ្គិសនី គម្រោងថ្មីៗរបស់ Apple ក៏រួមបញ្ចូលវ៉ែនតា Apple Vision Pro របស់ពួកគេផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ Apple Vision Pro គឺជាការច្នៃប្រឌិតដ៏ធំសម្បើមមួយ ប៉ុន្តែមិនទាន់ត្រូវបានគេដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពិភពលោកនោះទេ ។ ជាងនេះទៅទៀត​តម្លៃដ៏ថ្លៃមានន័យថា វាអាចត្រូវការពេលវេលាសម្រាប់ពិភពលោក ដើម្បីចាប់យក និងទទួលបានទម្លាប់ប្រើប្រាស់ Apple Vision Pro ។​

 

តើមនុស្សយន្ត Apple Home នឹងធ្វើអ្វី?

គំនិតដំបូង​រួមមានការបង្ហាញដែលធ្វើត្រាប់តាមចលនាក្បាល ដូចជាការងក់ក្បាល​ របស់មនុស្ស​ ។ ​Apple Home Robot ទំនង​ជា​មាន​មុខងារ​ជា​ច្រើន​ទៀត​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ការ​កែ​លម្អ និងថែទាំ​គេហដ្ឋាន ។ កាលពីដើមឆ្នាំ២០២៤នេះ Apple បានទិញយកក្រុមហ៊ុន DarwinAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្តដែលមានមូលដ្ឋាននៅប្រទេសកាណាដា ។ ការ​ទិញ​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ពី​ការ​ផ្តោត​លើ​ការ​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា AI នៅ​ថ្ងៃ​អនាគត​របស់ Apple។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *