ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងអំពើហិង្សាមីយ៉ាន់ម៉ា ជាប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅប្រទេសឡាវ
Asia

ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងអំពើហិង្សាមីយ៉ាន់ម៉ា ជាប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅប្រទេសឡាវ

​ជំហរវាទីកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជារបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅប្រទេសឡាវក្នុងថ្ងៃចន្ទនេះ ។ ការជួបជុំនេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចាប់តាំងពីប្រទេសឡាវចូលកាន់តំណែងជាប្រធានប្តូរវេន។

អ្នកការទូតសម្រាប់ប្រទេសទាំង ១០ នឹងធ្វើការលើបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ។ ពួកគេក៏កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតក្រោមប្រធានបទ “ការលើកកម្ពស់ការតភ្ជាប់ និងភាពធន់” ។

កិច្ចប្រជុំអាស៊ានដែលធ្វើឡើងនៅទីក្រុងប្រវត្តិសាស្ត្រហ្លួងព្រះបាងធ្វើឡើងចំពេលនឹងទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលកុម្មុយនិស្តឡាវជាមួយប្រទេសចិន បង្កឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើឡាវនឹងអាចសម្រេចបាននូវកិច្ចការសំខាន់ណាមួយក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន។

ចំណែកប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានហាមឃាត់មិនឱ្យបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ឬតំណាងនយោបាយណាមួយទៅកិច្ចប្រជុំអាស៊ានចាប់តាំងពីចុងឆ្នាំ ២០២១ ត្រូវបានអនុញ្ញាតិឲ្យបញ្ជូនតំណាងដែលមិនពាក់ព័ន្ធនយោបាយមកចូលរួមកិច្ចប្រជុំផងដែរ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *