ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប GPS ជំនាន់ថ្មី
Technology

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប GPS ជំនាន់ថ្មី

ក្រុមហ៊ុន SpaceX កាលពីថ្ងៃពុធបានបាញ់បង្ហោះផ្កាយរណប GPS ថ្មីមួយទៅកាន់គន្លងតារាវិថីដែលនឹងបម្រើការឲ្យយោធាអាម៉េរិក ដោយបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញដល់ផ្កាយរណប GPS និងផ្កាយរណបរុករក ដែលគាំទ្រដល់កម្មវិធីស្មាតហ្វូន ប្រតិបត្តិការក្នុងសម័យសង្គ្រាម និងបញ្ហាច្រើនទៀត ។ផ្កាយរណប GPS បានបាញ់បង្ហោះនៅលើរ៉ុក្កែត SpaceX Falcon 9 នៅម៉ោង 7:24 ព្រឹក ពីស្ថានីយអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា ។

បេសកកម្មដឹកផ្កាយរណប GPS ជំនាន់ថ្មីដែលមានឈ្មោះថា GPS III ទៅគន្លងដែលមានចម្ងាយប្រហែល 12,550 ម៉ាយ (20,200 គីឡូម៉ែត្រ) ពីលើផ្ទៃផែនដីនេះ ជាកន្លែងដែលមានផ្កាយរណប GPS ជាង 30 កំពុងដំណើរការ ។ ពួកវាវិលជុំវិញភពផែនដីរៀងរាល់ 12 ម៉ោងម្តង ហើយបញ្ជូនសញ្ញាវិទ្យុសកម្មឥតឈប់ឈរដើម្បីកំណត់ទីតាំងច្បាស់លាស់នៃវត្ថុនៅលើដី។ ផ្កាយរណប GPS III ជំនាន់ក្រោយដែលផលិតដោយក្រុមហ៊ុន Lockheed Martin នឹងធ្វើទំនើបកម្មប្រព័ន្ធនោះ ដោយមានផែនការផលិតផ្កាយរណបនេះដល់ទៅ 32 គ្រឿង ដោយរួមទាំងផ្កាយរណបចំនួន 6 ដែលបានបាញ់បង្ហោះតាំងពីឆ្នាំ 2019 មក ។

Source : CNN

Translated by Chanratanak& Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *