អវកាសយានិកជប៉ុននឹងក្លាយមនុស្សដំបូងគេដែលមិនមែនជាជនជាតិអាម៉េរិកដែលបានដើរជាន់ដីឋានព្រះច័ន្ទ
Asia Technology USA

អវកាសយានិកជប៉ុននឹងក្លាយមនុស្សដំបូងគេដែលមិនមែនជាជនជាតិអាម៉េរិកដែលបានដើរជាន់ដីឋានព្រះច័ន្ទ

ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធ (១០ មេសា) ថា អវកាសយានិកជនជាតិជប៉ុននឹងក្លាយជាមនុស្សដំបូងគេដែលមិនមែនជាជនជាតិអាម៉េរិកដែលបានដើរលើឋានព្រះច័ន្ទក្នុងអំឡុងពេលបេសកកម្ម Artemis នាពេលខាងមុខរបស់អង្គការ NASA ។ ការប្រកាសនេះកើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រី Fumio Kishida ទៅកាន់អាម៉េរិក និងខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួនត្រៀមទប់ទល់ឥទ្ធិពលរបស់ចិន ។

លោក បៃដិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយលោក Kishida ថា “អវកាសយានិកជប៉ុនពីរនាក់នឹងចូលរួមបេសកកម្មរបស់អាម៉េរិកនាពេលអនាគត ហើយម្នាក់នឹងក្លាយជាមនុស្សដំបូងគេដែលមិនមែនជាជនជាតិអាម៉េរិកដែលបានចុះជាន់ដីនៅលើឋានព្រះចន្ទ” ។

កម្មវិធី Artemis របស់ NASA នឹងធ្វើការបញ្ជូនមនុស្សទៅឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំ និងដើម្បីកសាងវត្តមានជានិរន្តរភាពនៅលើភពនេះ មុនពេលបេសកកម្មដ៏មានសក្តានុពលទៅកាន់ភពព្រះអង្គារ។ នៅចន្លោះឆ្នាំ ១៩៦៩ និង ១៩៧២ កម្មវិធី Apollo របស់សហរដ្ឋអាម៉េរិកមានជនជាតិអាម៉េរិក ១២ នាក់បានដើរលើឋានព្រះចន្ទ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *