ការស្ទង់មតិបានរកឃើញថា ប្រជាជនឥណ្ឌាមើលឃើញថាប្រទេសចិនជាការគំរាមកំហែងផ្នែកយោធាលេខ 1 ខណៈសហរដ្ឋអាម៉េរិកស្ថិតនៅលេខ 2 ជាការគំរាមកំហែងផ្នែកយោធាដ៏ធំ
World

ការស្ទង់មតិបានរកឃើញថា ប្រជាជនឥណ្ឌាមើលឃើញថាប្រទេសចិនជាការគំរាមកំហែងផ្នែកយោធាលេខ 1 ខណៈសហរដ្ឋអាម៉េរិកស្ថិតនៅលេខ 2 ជាការគំរាមកំហែងផ្នែកយោធាដ៏ធំ

ប្រជាជនឥណ្ឌាចាត់ទុកសហរដ្ឋអាម៉េរិកថា ជាការគម្រាមកំហែងផ្នែកយោធាដ៏ធំបំផុតបន្ទាប់ពីប្រទេសចិន ហើយបានធ្វើការស្តីបន្ទោសយ៉ាងខ្លាំងលើណាតូ និងទីក្រុងវ៉ាស៊ីនតោន ជាងលោក វ្ល៉ាឌីមៀរ ពូទីន ចំពោះសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នេះបើយោងតាមការស្ទង់មតិថ្មីមួយ ។

ប្រហែល 43 ភាគរយនៃអ្នកឆ្លើយសំណួរបានយល់ឃើញថាប្រទេសចិន ដែលឥណ្ឌាមានជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ ហើយបានឃើញភាពតានតឹងផ្ទុះឡើងម្តងទៀតចាប់តាំងពីឆ្នាំ 2020 ថាជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់ឥណ្ឌា នេះបើយោងតាមការស្ទង់មតិដោយ Morning Consult ដែលជាក្រុមហ៊ុនស៊ើបការណ៍អាជីវកម្មសកលដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ។
ការស្ទង់មតិបានបង្ហាញថា ទោះជាយ៉ាងណាក៏ដោយ 22 ភាគរយបានមើលឃើញថាសហរដ្ឋអាម៉េរិកជាការគំរាមកំហែងផ្នែកសន្តិសុខដ៏សំខាន់បំផុតទីពីរ នាំមុខប៉ាគីស្ថាន ដែលជាគូប្រជែងជាប្រវត្តិសាស្ត្ររបស់ឥណ្ឌា ។

យោងតាមលោក Sonnet Frisbie និង Scott Moskowitz ដែលមើលការខុសត្រូវលើការស្ទង់មតិនេះបាននិយាយថា “ខណៈពេលដែលប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទាំងពីររបស់ពិភពលោកហាក់ដូចជាបង្កើតឱ្យមានដៃគូធម្មជាតិ ជាពិសេសដោយសារការមិនទុកចិត្តគ្នាទៅវិញទៅមករបស់ពួកគេចំពោះប្រទេសចិន ប្រជាជនឥណ្ឌាមានហេតុផលជាយុទ្ធសាស្រ្តដើម្បីប្រុងប្រយ័ត្នចំពោះមហាអំណាចលោកខាងលិចរបស់ពិភពលោក” ។

«នៅពេលដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកើនឡើង សាធារណជនឥណ្ឌាអាចនឹងព្រួយបារម្ភអំពីការដែលឥណ្ឌាស្ថិតនៅកណ្តាលជម្លោះរវាងសហរដ្ឋអាម៉េរិក និងចិន ដែលធ្វើឲ្យអស្ថិរភាពសន្តិសុខក្នុងតំបន់ ដែលធ្វើឱ្យប្រទេសឥណ្ឌាប្រឈមនឹងហានិភ័យ»។

ឥណ្ឌាបានរក្សាអព្យាក្រឹតចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បើទោះបីជាមានសម្ពាធពីដៃគូ Quad របស់ខ្លួនក៏ដោយ ។ ការស្ទង់មតិបានរកឃើញថា 60 ភាគរយនៃអ្នកឆ្លើយតបចង់ឱ្យរដ្ឋាភិបាលបន្តការទិញប្រេងពីប្រទេសរុស្ស៊ី ហើយ 48 ភាគរយនៃពួកគេបាននិយាយថាប្រទេសរុស្ស៊ីគួរតែនៅតែជាអ្នកផ្តល់សម្ភារៈយោធាដ៏ល្អបំផុតរបស់ឥណ្ឌាបើប្រៀបធៀបទៅនឹង 44 ភាគរយសម្រាប់សហរដ្ឋអាម៉េរិក ។ ប្រហែល 49 ភាគរយក៏ចង់ឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បន្តធ្វើសមយុទ្ធយោធាជាមួយប្រទេសរុស្ស៊ី ។

ប្រភព ៖ South China Morning Post

Translate By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *