តំបន់មួយនៅក្នុងប្រទេសរុស្ស៊ីបានចុះត្រជាក់ដល់ -62.7 អង្សាសេដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល 20 ឆ្នាំមកនេះ
World

តំបន់មួយនៅក្នុងប្រទេសរុស្ស៊ីបានចុះត្រជាក់ដល់ -62.7 អង្សាសេដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល 20 ឆ្នាំមកនេះ

តំបន់ធំៗក្នុងប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងរដូវរងាត្រជាក់ ដោយសារតែសីតុណ្ហភាពនៅស៊ីបេរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតរហូតដល់ -62.7 អង្សាសេ ។ ក្រុមអ្នកឧតុនិយមបានកត់សម្គាល់ថា ការកត់ត្រានេះគឺជាថ្ងៃត្រជាក់បំផុតនៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលប្រហែល 21 ឆ្នាំកន្លងមកនេះ ដោយសារតំបន់មួយចំនួនធំនៃប្រទេសរុស្ស៊ីបច្ចុប្បន្នកំពុងប្រឈមនឹងសីតុណ្ហភាពទាបជាងធម្មតា ។ នៅម៉ោង 9 ព្រឹកថ្ងៃពុធ ទីភ្នាក់ងារអាកាសធាតុក្នុងតំបន់ Yakutia (Sakha) នៃប្រទេសរុស្ស៊ីបានកត់ត្រាសីតុណ្ហភាព -62.7អង្សាសេ នៅក្រុង Tongulakh ដែលជាសីតុណ្ហភាពកម្រិតទាបបំផុតដែលត្រូវបានកត់ត្រាទុកនៅក្នុងស្ថានីយនេះជាលើកទីបីក្នុងខែនេះ។

ការកត់ត្រានៃ -62.7អង្សាសេ នេះគឺជាសីតុណ្ហភាពទាបបំផុតដែលត្រូវបានកត់ត្រានៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ 2002 និងសីតុណ្ហភាពទាបបំផុតនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ 1982 ។

នៅប្រទេសរុស្ស៊ី សីតុណ្ហភាពទាបបំផុតដែលបានកត់ត្រាគឺ -67.8 អង្សាសេ ដែលបានកើតឡើងពីរដងក្នុងឆ្នាំ 1892 និងក្រោយមកនៅឆ្នាំ 1933 ហើយក៏ជាសីតុណ្ហភាពទាបបំផុតដែលបានកត់ត្រានៅក្នុងតំបន់ដែលមានប្រជាជនគ្រប់ទីកន្លែងក្នុងពិភពលោក ។

ប្រភព ៖ The Spectator Index

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *