ក្រុមហ៊ុន Huawei បញ្ចេញកុំព្យូទ័រប្រភេទថ្មីរបស់ខ្លួនដែលដំណើរការដោយបន្ទះឈីប​របស់ក្រុមហ៊ុនអាម៉េរិក Intel
China Technology USA

ក្រុមហ៊ុន Huawei បញ្ចេញកុំព្យូទ័រប្រភេទថ្មីរបស់ខ្លួនដែលដំណើរការដោយបន្ទះឈីប​របស់ក្រុមហ៊ុនអាម៉េរិក Intel

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញកុំព្យូទ័រដែលដំណើរការដោយបញ្ញាសិប្បនិមិត្តដំបូងរបស់ខ្លួនដោយនិយាយថា កុំព្យូទ័រថ្មីនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Intel ។ ការ​ប្រកាស​នេះ​កើត​ឡើង​បើ​ទោះ​ជា​មាន​ការ​រារាំង​របស់​សហរដ្ឋ​អាម៉េរិក​លើ​ក្រុមហ៊ុនHuawei ​ដែល​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចូល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​របស់​អាម៉េរិក។

 

ដោយដាក់ឈ្មោះឲ្យថា MateBook X Pro កុំព្យូទ័រថ្មីនេះនឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រើប្រាស់ Pangu Large Language Model ដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់ នេះបើយោងតាមលោក Richard Yu នាយកប្រតិបត្តិនៃក្រុមអាជីវកម្ម​របស់ Huawei ។ ​

 

លោក Yu បាននិយាយនៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលនិទាឃរដូវរបស់ក្រុមហ៊ុនថា កុំព្យូទ័រនេះនឹងត្រូវបានដំណើរការដោយ Intel’s Core Ultra 9 processor ដែលជាបន្ទះឈីបដំបូងរបស់ក្រុមហ៊ុនអាម៉េរិកដែលផលិតឡើងជាមួយនឹងឧបករណ៍ទំនើបបំផុត ultraviolet lithography (EUV) ។

 

​MateBook X Pro អាច​ធ្វើការកាត់តវីដេអូកម្រិត 4K លឿនជាង MacBook Pro  របស់ Apple ដល់ទៅ ២៧% នេះបើយោងតាមលោក Yu. ​ដោយបន្ថែមថា MateBook X Pro មានទម្ងន់ត្រឹមតែ ៩៨០ ក្រាម ស្រាលជាង MacBook Pro ដែលមានទម្ងប់ ១,៦ គីឡូក្រាម។

 

ក្រុមហ៊ុន Huawei បាននិយាយថាកុំព្យូទ័រនេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ១៨ខែមេសា ហើយនឹងមានតម្លៃ ២០២៧ ដុល្លារ។

Nikkei Asia 

Leave a Reply

Your email address will not be published. Required fields are marked *