កម្ពុជានឹងបានឃើញព្រឹត្តិការណ៍ចន្ទគ្រាស ឬរាហូចាប់ចន្ទនៅឆ្នាំ ២០២៥
Asia Technology

កម្ពុជានឹងបានឃើញព្រឹត្តិការណ៍ចន្ទគ្រាស ឬរាហូចាប់ចន្ទនៅឆ្នាំ ២០២៥

ប្រជាជនកម្ពុជានឹងមើលឃើញព្រឹត្តិការណ៍ចន្ទគ្រាស ឬរាហូចាប់ចន្ទដ៏អស្ចារ្យនៅឆ្នាំ ២០២៥ ។

 

បាតុភូត​នឹង​កើតឡើង​រយៈពេល​ជាង​៣​ម៉ោង គឺ​ចាប់ពី​ម៉ោង​១០​និង​២៨​នាទី​យប់ទៅ ហើយ​នឹង​ឃើញ​នៅ​ទូទាំងប្រទេសកម្ពុជា ​នៅចន្លោះថ្ងៃទី ៧​ ខែកញ្ញា ឆ្នាំ ២០២៥ នេះបើតាម Times and Date ​។ ព្រឹត្តិការណ៍ចន្ទគ្រាសកើតឡើងនៅពេលដែលផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និងព្រះច័ន្ទ ហើយព្រះច័ន្ទត្រូវបានបាំងដោយស្រមោលផែនដី ធ្វើឱ្យព្រះច័ន្ទងងឹត ។

 

កម្ពុជា​បាន​ឃើញចន្ទគ្រាស​លើក​ចុង​ក្រោយ​បង្អស់​នៅ​ឆ្នាំ​២០២២ នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​វិច្ឆិកា ដែលពេលនោះ​កម្ពុជា​បាន​ជួប​ប្រទះ​នឹងចន្ទគ្រាស «ព្រះចន្ទ​ពណ៌​ក្រហម» ដែល​កើត​មាន​រយៈពេល ៣ម៉ោង ២៧នាទី។

Leave a Reply

Your email address will not be published. Required fields are marked *