ក្រុមហ៊ុន Huawei បញ្ចេញ​ស្មាតហ្វូនស៊េរីចុងក្រោយបង្អស់របស់ខ្លួន ត្រៀមដណ្ដើមទីផ្សាររបស់ Apple នៅក្នុងប្រទេសចិនបន្ថែមទៀត
Business China Technology

ក្រុមហ៊ុន Huawei បញ្ចេញ​ស្មាតហ្វូនស៊េរីចុងក្រោយបង្អស់របស់ខ្លួន ត្រៀមដណ្ដើមទីផ្សាររបស់ Apple នៅក្នុងប្រទេសចិនបន្ថែមទៀត

ក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី ១៨ មេសា ប៉ុន្មានខែក្រោយបញ្ចេញទូរសព្ទ​ Mate 60 ដែលធ្វើឲ្យភាពលេចធ្លោរបស់ក្រុមហ៊ុន Apple ​នៅប្រទេសចិនធ្លាក់ចុះយ៉ាងខ្លាំង ។ ស្មាតហ្វូន Pura 70 Pro មានតម្លៃចាប់ពី ៧៦០ ដុល្លារទៅ និង Pura 70 Ultra មានតម្លៃខ្ទង់១៣៨០ ដុល្លារ ។

 

ក្រុមហ៊ុន Huawei មិនបានបញ្ជាក់ពីដំណើរការលម្អិតរបស់ទូរសព្ទថ្មីនេះទេ ប៉ុន្តែអ្នកជំនាញជាច្រើនបានបញ្ជាក់​ម៉ូដែលថ្មីមានបន្ទះឈីប Kirin 9010 ។ ខណៈ​ Mate 60 Pro បំពាក់ដោយឈីប Kirin 9000s ដែលផលិតនៅប្រទេសចិន​ជាភស្តុតាងដែលថាប្រទេសនេះអាចយកឈ្នះលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

 

ចាប់តាំងពីការដាក់បង្ហាញនៅក្នុងខែសីហាឆ្នាំ ២០២៣ Mate 60 បានរួមចំណែកធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ iPhone នៅក្នុងប្រទេសចិន និងបានជួយឱ្យក្រុមហ៊ុន Huawei យកឈ្នះលើគូប្រជែងក្នុងស្រុករបស់ខ្លួន ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *