ការនាំចេញរបស់កូរ៉េខាងត្បូងមានការធ្លាក់ចុះ 2.7% នៅចន្លោះថ្ងៃទី 1-20 ខែមករានេះ
Economic

ការនាំចេញរបស់កូរ៉េខាងត្បូងមានការធ្លាក់ចុះ 2.7% នៅចន្លោះថ្ងៃទី 1-20 ខែមករានេះ

ទិន្នន័យគយបានបង្ហាញកាលពីថ្ងៃសៅរ៍ថា ការនាំចេញរបស់កូរ៉េខាងត្បូងសម្រាប់រយៈពេល 20 ថ្ងៃដំបូងនៃខែមករានេះបានធ្លាក់ចុះ 2.7 ភាគរយបើធៀបនឹងឆ្នាំមុន ប៉ុន្តែល្បឿននៃការធ្លាក់ចុះនេះគឺយឺតជាងការកត់ត្រានៅក្នុងខែធ្នូ ។

ដោយនៅក្នុងខែធ្នូ ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ 9% នៅក្នុងរយៈពេល20ថ្ងៃដំបូង និងបានធ្លាក់ចុះ 9.6%ពេញមួយខែ នៅខណៈពេលដែលតម្រូវការពិភពលោកធ្លាក់ចុះក្រោយពេលមានការរឹតបន្តឹងគោលនយោបាយផ្សេងៗដើម្បីទប់ស្កាត់អតិផរណា។

ទិន្នន័យសេវាកម្មគយកូរ៉េបានបង្ហាញថាសម្រាប់រយៈពេល 20 ថ្ងៃដំបូងនៃខែមករា ការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះ 24.4 ភាគរយ ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកបានកើនឡើង 18.1 ភាគរយវិញ។ ហើយការនាំចូលក្នុងចន្លោះថ្ងៃទី 1-20 ខែមករានេះ បានកើនឡើង 9.3 ភាគរយ ដែលនាំឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងកើនដល់ 10.26 ពាន់លានដុល្លារក្នុងពេលនេះ។

ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថា ការលក់នៅក្រៅប្រទេសនៅឆ្នាំ 2023 នឹងធ្លាក់ចុះ 4.5 ភាគរយ បន្ទាប់ពីការកើនឡើង 6.1 ភាគរយនៅឆ្នាំ 2022 ប៉ុន្តែក្រសួងពាណិជ្ជកម្មបានប្តេជ្ញាថានឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវកំណើននៃការនាំចេញនៅឆ្នាំនេះ។

Source: CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *