លោក Chris Hipkins គ្រោងនឹងឡើងកាន់តំណែងជានាយករដ្ឋមន្តី្រនូវែលសេឡង់ថ្មីជំនួសលោកស្រី Jacinda Ardern
Politic World

លោក Chris Hipkins គ្រោងនឹងឡើងកាន់តំណែងជានាយករដ្ឋមន្តី្រនូវែលសេឡង់ថ្មីជំនួសលោកស្រី Jacinda Ardern

សមាជិកសភារបស់គណបក្សការងារនូវែលសេឡង់លោក Chris Hipkins គ្រោងនឹងឡើងជំនួសតំណែងលោកស្រី Jacinda Ardern ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីក្លាយជាបេក្ខភាពតែមួយគត់សម្រាប់ការដឹកនាំរបស់គណបក្ស។គួរឱ្យដឹងដែរថា លោក Chris Hipkins ត្រូវបានជាប់ឆ្នោតជាលើកដំបូងនៅក្នុងសភាក្នុងឆ្នាំ 2008 ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីសម្រាប់ប្រយុទ្ធប្រឆាំង Covid-19 នៅខែវិច្ឆិកាឆ្នាំ 2020 ហើយបច្ចុប្បន្នលោកគឺជារដ្ឋមន្ត្រីក្រសួងអប់រំ នគរបាល និងសេវាសាធារណៈផងដែរ ។

តែគេមិនទាន់ដឹងថាលោក Hipkin នឹងកាន់តំណែងបានយូរប៉ុណ្ណានោះទេ ព្រោះគេមិនទាន់ប្រាកដថានូវែលសេឡង់នឹងមានការបោះឆ្នោតនៅក្នុងខែតុលានោះឡើយ។។ហើយគួរបញ្ជាក់ដែរថា គាត់នឹងនៅតែត្រូវមានការយល់ព្រមជាផ្លូវការដោយគណបក្សការងារនៅក្នុងសភាតំណាងរាស្រ្តនៅថ្ងៃអាទិត្យ មុនពេលគាត់អាចក្លាយជាមេដឹកនាំផងដែរ។

ហើយការឡើងកាន់តំណែងរបស់គាត់នេះត្រូវបានគ្រោងឡើងនៅពេលដែលមានសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់លោកស្រី Ardern ថា នាងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបន្តទៀតនោះទេ កាលពីពេលថ្មីៗនេះ។

Source: BBC

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *