កម្ពុជារកចំណូលបានប្រមាណ ៦,២៦ពាន់លានដុល្លារពីការនាំចេញទំនិញក្នុងត្រីមាសទី១ ឆ្នាំ ២០២៤
Asia Business Economic

កម្ពុជារកចំណូលបានប្រមាណ ៦,២៦ពាន់លានដុល្លារពីការនាំចេញទំនិញក្នុងត្រីមាសទី១ ឆ្នាំ ២០២៤

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីព្រឹកថ្ងៃពុធទី ១០មេសាថា កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ៦,២៦ ពាន់លានដុល្លារអាម៉េរិកនៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤នេះ កើនឡើង 18 ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

របាយការណ៍បានបន្តថា ផលិតផលដែលនាំចេញសំខាន់រួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ។

របាយការណ៍បានបន្ថែមថា គោលដៅនាំចេញកំពូលទាំងប្រាំគឺសហរដ្ឋអាម៉េរិក វៀតណាម ចិន ជប៉ុន និងថៃ។

របាយការណ៍បាននិយាយថា ទន្ទឹមនឹងនេះដែរ កម្ពុជាបានធ្វើការនាំចូលសរុបចំនួន ៦,២៣ ពាន់លានដុល្លារក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំនេះ ដែលនាំចូលទំនិញដូចជា ប្រេងឥន្ធនៈ វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានជំនិះ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ ក្នុងចំណោមទំនិញផ្សេងៗទៀត។

Xinhua

Leave a Reply

Your email address will not be published. Required fields are marked *