អាល្លឺម៉ង់មិនទាន់សម្រេចចិត្តក្នុងការបញ្ជូនរថក្រោះឱ្យទៅអ៊ុយក្រែននោះទេ
Ukraine War

អាល្លឺម៉ង់មិនទាន់សម្រេចចិត្តក្នុងការបញ្ជូនរថក្រោះឱ្យទៅអ៊ុយក្រែននោះទេ

ទោះបីជាមានសម្ពាធពីសហរដ្ឋអាម៉េរិកលើអាល្លឺម៉ង់ក៏ដោយ អាល្លឺម៉ង់នៅមិនទាន់សម្រេចចិត្តច្បាស់លាស់នោះទេថា តើត្រូវបញ្ជូនរថក្រោះរបស់ខ្លួនឱ្យទៅអ៊ុយក្រែនឬក៏អនុញ្ញាតឱ្យសម្ពន្ធមិត្តរបស់ខ្លួនបរិច្ចាគជំនួសវិញ ។

កិច្ចប្រជុំកាលពីថ្ងៃសុក្រ ដើម្បីសម្របសម្រួលការបរិច្ចាគជំនួយយោធាសម្រាប់ទីក្រុង Kyiv សម្ពន្ធមិត្តស្ទើរទាំងអស់បានយល់ព្រមក្នុងការផ្គត់ផ្គង់រថពាសដែក និងប្រព័ន្ធការពារអាកាសឱ្យអ៊ុយក្រែនបន្ថែមទៀត។ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី មុននេះ បានធ្វើការអំពាវនាវដ៏ជាក់លាក់មួយថាខ្លួនចង់បានរថក្រោះទំនើបៗ ដើម្បីវាយលុករុស្ស៊ីវិញ។

លោក Zbigniew Rau បានសរសេរនៅលើ Twitter ថា ការបំពាក់អាវុធទំនើបមិនមែនជារឿងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តនោះទេ។ ឈាមជ័រអ៊ុយក្រែនជាច្រើនកំពុងតែស្រក់ជោគនៅលើដីពិតប្រាកដណាស់។ វាគ្មានភាពស្ទាក់ស្ទើរក្នុងការបញ្ជូនរថក្រោះ Leopard នោះទេ ពួកយើងគួរតែធ្វើវាឥឡូវនេះ។

គួរឱ្យដឹងដែរថា ប្រទេសលោកខាងលិចបានប្តេជ្ញាក្នុងការផ្តល់នូវអាវុធទំនើបរាប់លានដុល្លារឱ្យទៅអ៊ុយក្រែនបន្ថែមទៀត ប៉ុន្តែអាល្លឺម៉ង់មិនមានការបេ្តជ្ញាចិត្តក្នុងការបញ្ជូនរថក្រោះនោះទេ ដែលបានធ្វើឱ្យអ៊ុយក្រែនអស់សង្ឃឹមជាខ្លាំង ព្រោះពួកគេពិតជាចង់បានរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ណាស់ព្រោះវាងាយស្រួលថែទាំ និងត្រូវបានរចនាមកដើម្បីប្រយុទ្ធជាមួយរថក្រោះ T-90 របស់រុស្ស៊ីដែលត្រូវបានប្រើនៅក្នុងការឈ្លានពាននេះ។

Source : BBC

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *