ធ្លាក់ពីលេខ ២ មកលេខ ៣ នៅឆ្នាំ ២០១០ និងបន្តធ្លាក់មកលេខ ៤នៅឆ្នាំ ២០២៤ ប្រទេសជប៉ុនឥឡូវនេះបានក្លាយជាប្រទេសដែលសេដ្ឋកិច្ចធំជាងគេទី 4 របស់ពិភពលោកបន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ហើយបានធ្លាក់ចុះមកនៅក្រោមប្រទេសអាល្លឺម៉ង់ទៅទៀត ។
រដ្ឋាភិបាលជប៉ុនបានរាយការណ៍ថាសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ០,៤% ចាប់ពីខែតុលាដល់ខែធ្នូ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យខុទ្ទកាល័យស្តីពី GDP និងបានធ្លាក់ចុះ ២,៩% នៅក្នុងខែកក្កដាដល់ខែកញ្ញា ។ ការធ្លាក់ចុះពីរត្រីមាសជាប់គ្នាត្រូវបានចាត់ទុកថាជាសូចនាករដែលសេដ្ឋកិច្ចស្ថិតក្នុងវិបត្តិ ។
ជប៉ុនធ្លាប់ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររហូតដល់ឆ្នាំ ២០១០ នៅពេលដែលត្រូវបានវ៉ាដាច់ដោយប្រទេសចិន ។ GDP របស់ប្រទេសជប៉ុនមានចំនួនសរុប ៤,២ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈដែលប្រទេសអាល្លឺម៉ង់មានចំនួន ៤,៤ ពាន់ពាន់លានដុល្លារ ។
ការចុះខ្សោយនូវប្រាក់យ៉េន គឺជាកត្តាសំខាន់ក្នុងការធ្លាក់ចុះដល់ចំណាត់ថ្នាក់ទី 4 នេះផងដែរ ។ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិយាយថា ភាពទន់ខ្សោយទាក់ទងគ្នារបស់ប្រទេសជប៉ុនក៏ឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃចំនួនប្រជាជនរបស់ខ្លួន និងភាពយឺតយ៉ាវនៃផលិតភាព និងការប្រកួតប្រជែង ។
AP