កម្ពុជាឈរនៅលេខ ១ជាប្រទេសដែលមានអត្រាកំណើនវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតក្នុងលោក
Asia Economic

កម្ពុជាឈរនៅលេខ ១ជាប្រទេសដែលមានអត្រាកំណើនវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតក្នុងលោក

នៅក្នុងរបាយការណ៍មួយចេញផ្សាយដោយទស្សនាវដ្ដី fDi Intelligence បង្ហាញថាកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសដែលមានកំណើនការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនបំផុតជាមួយនឹងអាត្រា ១១០% ។ កំណើនផលិតផលក្នុងស្រុកសរុបដែលត្រូវបានព្យាករណ៍ក្នុងអត្រា ៦,១% ក្នុងឆ្នាំ ២០២៤កើនឡើងពី ៥,៦% ក្នុងឆ្នាំ ២០២៣ អង្គការរូបិយវត្ថុអន្តរជាតិ IMF រំពឹងថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

របាយការណ៍ដដែលបានបន្ថែមថា កម្ពុជាទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមលុបចោលការរឹតបន្តឹងការធ្វើដំណើរទាក់ទងនឹងជំងឺកូវីដកាលពីដើមឆ្នាំ ២០២៣ ។ ចំណែកហ្វីលីពីនឈរលេខ២តាមពីក្រោយកម្ពុជា ។

Top Emerging Markets for Investment in 2024

Leave a Reply

Your email address will not be published. Required fields are marked *