ធនាគារពិភពលោកព្យាករណ៍ថា ឆ្នាំ ២០២៤ នេះសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៥,៨%
Asia Economic

ធនាគារពិភពលោកព្យាករណ៍ថា ឆ្នាំ ២០២៤ នេះសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៥,៨%

សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងប្រសើរឡើងដោយនឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ ធៀបនឹង ៥,៤ ភាគរយក្នុងឆ្នាំ ២០២៣ ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញ​ដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម ក៏ដូចជាសំណង់ និងអចលនទ្រព្យនេះបើតាមរបាយការណ៍ដដែល ។

 

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយស្តីពីការចាប់ផ្តើមនៃអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថា “កត្តាជំរុញសំខាន់នៃកំណើនគឺការរស់ឡើងវិញនៃសេវាកម្ម និងការនាំចេញទំនិញ នៅពេលដែលពាណិជ្ជកម្មសកលងើបឡើងវិញ” ។ ​

 

លោកបានមានប្រសាសន៍ថា ដោយសារកម្ពុជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ទាំងពាណិជ្ជកម្ម និងការវិនិយោគ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនមកកម្ពុជា។

 

យោងតាមលោក Mattoo កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ខ្ពស់​ក្នុងឆ្នាំ ២០២៥ ដែលមាន ៦,១ភាគរយ។

Xinhua

Leave a Reply

Your email address will not be published. Required fields are marked *