អាម៉េរិក​កំណត់​គោលដៅ​ដាក់សម្ពាធបន្ថែមលើរោងចក្រ​ផលិត​បន្ទះ​ឈីប​កំពូល​របស់​ចិន SMIC ​បន្ទាប់ពីផលិតបន្ទះឈីបឲ្យក្រុមហ៊ុន Huawei ដាក់ក្នុងទូរសព្ទ Mate 60 Pro
China Technology USA

អាម៉េរិក​កំណត់​គោលដៅ​ដាក់សម្ពាធបន្ថែមលើរោងចក្រ​ផលិត​បន្ទះ​ឈីប​កំពូល​របស់​ចិន SMIC ​បន្ទាប់ពីផលិតបន្ទះឈីបឲ្យក្រុមហ៊ុន Huawei ដាក់ក្នុងទូរសព្ទ Mate 60 Pro

រដ្ឋបាលលោក បៃដិន កំពុងបង្កើនកំដៅលើក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ចិន Semiconductor Manufacturing International Corp (SMIC) ដោយកាត់ផ្តាច់​ការនាំចូលសមាសធាតុពីអាម៉េរិកបន្ថែមទៀត បន្ទាប់ពី SMIC បានផលិតបន្ទះឈីបដ៏ទំនើបសម្រាប់ទូរសព្ទ Huawei Mate 60 Pro ​នេះបើតាមប្រភពបាននិយាយប្រាប់ Reuters ។

 

កាលពីចុងឆ្នាំមុន នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកបានផ្ញើសំបុត្ររាប់សិបច្បាប់ទៅកាន់អ្នកផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក​ ដោយផ្អាកការអនុញ្ញាតឱ្យលក់សមាសធាតុទៅរោងចក្រទំនើបបំផុតរបស់ SMIC ​។

 

ក្រុមហ៊ុនដែលត្រូវបានចោលប្រកាន់ថា បានដឹកសមាសធាតុទៅឲ្យក្រុមហ៊ុន SMICគឺក្រុមហ៊ុន Entegris ដែលលក់សមាសធាតុមានតម្លៃរាប់លានដុល្លារ ។ ​ភាគហ៊ុនក្រុមហ៊ុនរបស់ Entegris ​បានធ្លាក់ចុះ 1.9 ភាគរយកាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានធ្វើការដឹកជញ្ជូនស្របតាមអាជ្ញាប័ណ្ណនាំចេញដែលមានសុពលភាព ហើយបានបញ្ឈប់​បន្ទាប់ពីទទួលបានលិខិតពីនាយកដ្ឋានពាណិជ្ជកម្មឲ្យផ្អាកការអនុញ្ញាតឱ្យផ្ញើផលិតផលទៅ SMIC ។

 

ឆ្លើយតបនឹងព័ត៌មាននេះអ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា​៖ «​នេះ​គឺ​ជា​ការ​សម្លុត​ខាង​សេដ្ឋកិច្ច ហើយ​ចិននឹង​មាន​ប្រតិកម្មតប​ដោយ​​មិន​អាចជៀសរួច​»។ “យើងជំរុញឱ្យភាគីអាម៉េរិកបញ្ឈប់​ការបំពានអំណាចរដ្ឋ ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *