ក្រុមហ៊ុន Boeing និយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងជាមួយនឹងយន្តហោះ C919 របស់ប្រទេសចិន
Asia Business China Technology

ក្រុមហ៊ុន Boeing និយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងជាមួយនឹងយន្តហោះ C919 របស់ប្រទេសចិន

ក្រុមហ៊ុន Boeing បាននិយាយកាលពីថ្ងៃពុធ (២១កុម្ភៈ) ថា ខ្លួនកំពុងត្រៀមខ្លួនប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន COMAC ដែលផលិតយន្តហោះដឹកអ្នកដំណើរ​ក្នុងស្រុកលើកដំបូងរបស់ប្រទេសចិន ដែលត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងទៅកាន់អ្នកទិញអន្តរជាតិនៅឯពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់អាស៊ី ។

 

យន្តហោះ C919 ​បង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងសប្តាហ៍នេះនៅឯកម្មវិធី Singapore Airshow ដែលមានការបង្ហាញទាំងការហោះហើរ និងនៅលើដីក្នុងការដេញថ្លៃដើម្បីទាក់ទាញអ្នកទិញអន្តរជាតិ ។

 

លោក Dave Schulte នាយកគ្រប់គ្រងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា C919 គឺស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន Boeing និង Airbus ផលិត​ ហើយវាអាចជាអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់អាចពិចារណាបាន ។ ​ ​វា​នឹង​អាស្រ័យ​លើ​ក្រុមហ៊ុន​ផលិត​នីមួយៗ​ដើម្បី​បញ្ជាក់​ពី​ភាព​ខ្លាំង​របស់យន្តហោះខ្លួនដល់​ក្រុមហ៊ុន​អាកាសចរណ៍​ ។ លោកបន្ថែមថា “ខ្ញុំគិតថាពួកគេ (COMAC) ក៏នឹងមានបញ្ហាប្រឈមដែលកំពុងកើនឡើងមួយចំនួនផងដែរ​ដែលពួកគេនឹងត្រូវជម្នះ ដើម្បីបន្តការប្រកួតប្រជែងនៅក្នុងទីផ្សារទូទាំងតំបន់។”

 

COMAC បាននិយាយថា ខ្លួនបានលក់យន្តហោះ C919 របស់ខ្លួនចំនួន ៤០ គ្រឿងទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន ប៉ុន្តែមិនទាន់អាចទាក់ចិត្តអ្នកទិញនៅក្រៅប្រទេសបាននៅឡើយទេ។ ក្រុមហ៊ុន Boeing បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ Royal Brunei Airlines បានបញ្ជាទិញយន្តហោះប្រភេទ Boeing 787 ចំនួន ៤ គ្រឿង​យន្តហោះ ខណៈក្រុមហ៊ុន Thai Airways បានបញ្ជាទិញយន្តហោះ Boeing 787  Dreamliners ចំនួន ៤៥ គ្រឿង។

CNA

Leave a Reply

Your email address will not be published. Required fields are marked *