Tesla គ្រោងចំណាយប្រាក់ 3.6 ពាន់លានដុល្លារបន្ថែមទៀតលើការផលិតអាគុយ និងឡានដឹកទំនិញអគ្គិសនីនៅរដ្ឋ Nevada
Business Technology

Tesla គ្រោងចំណាយប្រាក់ 3.6 ពាន់លានដុល្លារបន្ថែមទៀតលើការផលិតអាគុយ និងឡានដឹកទំនិញអគ្គិសនីនៅរដ្ឋ Nevada

ក្រុមហ៊ុន Tesla បាននិយាយកាលពីថ្ងៃអង្គារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនគ្រោងនឹងចំណាយប្រាក់ចំនួន 3.6 ពាន់លានដុល្លារបន្ថែមទៀតលើការផលិតថ្ម និងរថយន្តដឹកទំនិញធុនធ្ងន់នៅក្នុងរដ្ឋ Nevada ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ យោងតាមការលើកឡើងជាសារធារណៈរបស់ក្រុមហ៊ុន Tesla ចង់ជ្រើសរើសបុគ្គលិក 3,000 បន្ថែមទៀតនៅក្នុងរោងចក្រចំនួនពីរផ្សេងទៀត ។

ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា តើគម្រោងពង្រីករស់ក្រុមហ៊ុន Tesla និងលើសពីអចលទ្រព្យដែលខ្លួនមានស្រាប់នៅក្នុងតំបន់ Spark រដ្ឋ Nevada ដែរឬទេ ។ ហើយក្រុមហ៊ុន Tesla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងបរិក្ខារថ្មីរបស់ខ្លួននឹងរួមបញ្ចូលរោងចក្រផលិតថ្មទំហំ 100 ជីហ្គាវ៉ាត់ម៉ោង ដែលក្រុមហ៊ុនរំពឹងថានឹងមានសមត្ថភាពផលិតថ្មសម្រាប់រថយន្តធុនស្រាលចំនួន 2 លានគ្រឿងជារៀងរាល់ឆ្នាំ ហើយរោងចក្រអាចនឹងផលិតបានរថយន្តច្រើនបំផុតតាមដែលអាចធ្វើបាន និងព្រមទាំងអាចផលិតរថយន្តដឹកទំនិញធុនធ្ងន់ថ្នាក់ទី 8 ដែលជារថយន្តអគ្គិសនីពេញលេញឈ្មោះថា Tesla Semi ផងដែរ ។

Source: CNBC

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *