ក្រសួងការពារជាតិន័រវេសនិយាយថា ទាហានរុស្ស៊ីជាង 180,000នាក់បានស្លាប់ និងរងរបួសនៅអ៊ុយក្រែន
Rusia War

ក្រសួងការពារជាតិន័រវេសនិយាយថា ទាហានរុស្ស៊ីជាង 180,000នាក់បានស្លាប់ និងរងរបួសនៅអ៊ុយក្រែន

ទាហានរុស្ស៊ីបានស្លាប់ ឬរបួសចំនួន 180,000 នាក់នៅក្នុងប្រទេសអ៊ុយក្រែន បើគិតរហូតមកដល់ពេលនេះ ខណៈដែលតួលេខសម្រាប់អ៊ុយក្រែនមានចំនួនអ្នកស្លាប់ និងរបួសផ្នែកយោធាចំនួន 100,000 នាក់ និងជនស៊ីវិលស្លាប់ចំនួន 30,000 នាក់ នេះបើយោងតាមការប៉ាន់ស្មានដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយមេទ័ពន័រវែស ។

ប្រមុខការពារជាតិន័រវេស លោក Eirik Kristoffersen បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TV2 ថា ការខាតបង់របស់រុស្ស៊ីកំពុងចាប់ផ្តើមខិតជិតដល់ទីបញ្ចប់ ដោយទាហានស្លាប់ ឬរបួសប្រហែល 180,000 នាក់ ។ គួរឱ្យដឹងដែរថាប្រទេសន័រវេស ដែលជាប្រទេសជាប់ព្រំដែនរុស្ស៊ី បានក្លាយជាសមាជិករបស់អង្គការណាតូ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ១៩៤៩មកម្ល៉េះ ដែលធ្វើឱ្យប្រទេសនេះអាចនឹងទទួលទិន្នន័យនេះ ។

បន្ទាប់មក ឧត្តមសេនីយ៍ន័រវេសបាននិយាយ ការខាតបង់របស់អ៊ុយក្រែនគឺប្រហែលជាង 100,000 នាក់បានស្លាប់ ឬរងរបួស។ លើសពីនេះ អ៊ុយក្រែនមានជនស៊ីវិលប្រហែល 30,000 នាក់ដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមដ៏អាក្រក់នេះ” ។

តែគួរបញ្ជាក់ផងដែរថា ទិន្នន័យនេះមិនច្បាស់100ភាគរយនោះទេព្រោះ ទីក្រុងម៉ូស្គូ និងគៀវមិនបានផ្តល់នូវចំនួនដែលអាចទុកចិត្តបានសម្រាប់ការខាតបង់របស់ពួកគេអស់រយៈពេលជាច្រើនខែមកហើយ។

Source: Bangkok Post

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *