ក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃរថយន្តរបស់ខ្លួនដែលលក់នៅក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារសំខាន់ទាំងពីររបស់ខ្លួន បន្ទាប់ពីការលក់ក្នុងត្រីមាសទី 1 បានធ្លាក់ចុះ ។
នៅក្នុងប្រទេសចិន ក្រុមហ៊ុន Tesla បានទម្លាក់តម្លៃលើរថយន្តអគ្គិសនី Model 3 មកនៅត្រឹម ៣២,០០០ ដុល្លារពី ៣៤,០០០ដុល្លារ ។ ម៉ូដែល Y ត្រូវបានបញ្ចុះតម្លៃមកត្រឹម ៣៤,៥០០ដុល្លារពី ៣៧,០០០ដុល្លារ ។
នៅសហរដ្ឋអាមេរិក ម៉ូដែល Y ត្រូវបានបញ្ចុះមកនៅត្រឹម ៤២,៩៩០ ដុល្លារ ។ Tesla ក៏បានបញ្ចុះតម្លៃរថយន្តម៉ូដែល Y ផ្សេងចំនួន ២,០០០ដុល្លារ ហើយក៏បានទម្លាក់តម្លៃម៉ូដែល X ដែរ ។
ការកាត់បន្ថយតម្លៃកើតឡើងក្រោយក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិកចំនួន ១៤០,០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Tesla ក៏បានរាយការណ៍ពីការធ្លាក់ចុះការលក់ជាលើកដំបូងរបស់ខ្លួនដោយលក់រថយន្តបានចំនួន ៣៨៦,៨១០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ។
Bloomberg