ការលក់ទូរសព្ទ iPhone ធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ២០២៤ ខណៈក្រុមហ៊ុន Xiaomi កំពុងងើបឡើងវិញ
Business China USA

ការលក់ទូរសព្ទ iPhone ធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ២០២៤ ខណៈក្រុមហ៊ុន Xiaomi កំពុងងើបឡើងវិញ

ការនាំចេញទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកប្រមាណ ១០% នៅក្នុងត្រីមាសទី១ដើមឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះការលក់នៅក្នុងប្រទេសចិន ។

ក្រុមហ៊ុន Apple បាននាំចេញទូរស័ព្ទ iPhone ចំនួន ៥០,១ លានគ្រឿងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមអ្នកតាមដានទីផ្សារ IDC ដោយបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការធ្លាក់ចុះ ៩,៦% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន គឺជាការធ្លាក់ចុះខ្លាំងបំផុតសម្រាប់ Apple ចាប់តាំងពីវិបត្តិកូវីដ ។

ក្រុមហ៊ុនផលិត iPhone ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានជួបការលំបាកក្នុងការបង្កើនការលក់នៅក្នុងប្រទេសចិន ចាប់តាំងពីការចេញលក់ម៉ូដែលចុងក្រោយបង្អស់របស់ខ្លួននៅក្នុងខែកញ្ញា ។ ការងើបឡើងវិញនៃគូប្រជែងពីក្រុមហ៊ុន Huawei Technologies រួមទាំងក្រុមហ៊ុន Xiaomi Corp. និងការហាមប្រាមដែលដាក់ដោយទីក្រុងប៉េកាំងលើឧបករណ៍បរទេសនៅកន្លែងធ្វើការរដ្ឋបានធ្វើឱ្យមានទម្ងន់លើការលក់។

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ដណ្ដើមបានតំណែងកំពូលក្នុងការនាំចេញដោយនាំចេញបានប្រហែល ៦០,១ លានគ្រឿង ខណៈ Apple ឈរលេខ២ តាមពីក្រោយដោយក្រុមហ៊ុនចិន Xiaomi ដោយនេះចេញបាន ៤០,៨ លានគ្រឿងកើនឡើងប្រមាណ ៣៣,៨% ធៀបនឹងពេលដូចគ្នាឆ្នាំមុន ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *