Apple ប្រកាសបង្កើនការវិនិយោគនៅវៀតណាម អំឡុងពេលនាយកប្រតិបត្តិក្រុមហ៊ុនលោក Tim Cook ធ្វើទស្សនកិច្ចនៅវៀតណាម
Asia Business

Apple ប្រកាសបង្កើនការវិនិយោគនៅវៀតណាម អំឡុងពេលនាយកប្រតិបត្តិក្រុមហ៊ុនលោក Tim Cook ធ្វើទស្សនកិច្ចនៅវៀតណាម

ក្រុមហ៊ុន Apple បានប្រកាសផែនការបង្កើនការវិនិយោគបន្ថែមនៅក្នុងប្រទេសវៀតណាម ខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុនលោក Tim Cook បានមកដល់ទីក្រុងហាណូយសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួននឹងជំរុញការវិនិយោគនៅក្នុងប្រទេសនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីចំនួនដែលខ្លួននឹងចំណាយ ឬកន្លែងដែលនឹងត្រូវផ្តោតលើនោះទេ ។

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បាននិយាយថា ខ្លួនបានវិនិយោគក្នុងទំហំទឹកប្រាក់ជិត ១៦ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៩ តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម ។

ប្រទេសវៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតរបស់ Apple នៅខាងក្រៅប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនដូចជា Luxshare, Foxconn, Compal និងរោងចក្រ GoerTek ដែលមានបុគ្គលិកវៀតណាមជាង ១៥០,០០០ នាក់។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *