Apple សម្លឹងមើលការវិនិយោគនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម ខណៈទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ
Business Economic

Apple សម្លឹងមើលការវិនិយោគនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម ខណៈទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ

បួនថ្ងៃមុនបុណ្យណូអែល ខណៈពេលដែលប្រទេសចិនកំពុងប្រឆាំងនឹងការផ្ទុះនៃការឆ្លងមេរោគ Covid-19 នៅជុំវិញប្រទេសនោះ ក្រុមហ៊ុនដំឡើងឧបករណ៍អេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកបានបញ្ចប់គម្រោងយ៉ាងស្ងៀមស្ងាត់ដើម្បីផ្លាស់ប្តូរទីតាំងផលិតកម្ម Apple iPad និង MacBook របស់ខ្លួនទៅកាន់ប្រទេសវៀតណាមវិញ ។ ការផ្លាស់របស់ក្រុមហ៊ុន Foxconn Technology Group ពីចុងឆ្នាំ 2020 ត្រូវបានគេរំពឹងថានឹងក្លាយជាការពិតនៅឆ្នាំនេះ ដោយផលិតផលដំបូងរបស់Apple ត្រូវបានគេរំពឹងថានឹងដាក់ដំណើរការនៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងខេត្ត Bai Giang របស់វៀតណាមនៅដើមខែឧសភាខាងមុខនេះ ។

ទាំង Foxconn និង Apple មិនបានបញ្ជាក់ជាផ្លូវការអំពីការផ្លាស់ប្តូរនោះទេ ។ ប៉ុន្តែផែនការនេះស្របនឹងយុទ្ធសាស្ត្ររបស់ Apple ក្នុងការធ្វើឱ្យប្រទេសវៀតណាមក្លាយជាអ្នកផលិតគ្រឿងបង្គំចុងក្រោយធំបំផុតសម្រាប់ផលិតផលរបស់ខ្លួនក្រៅពីប្រទេសចិនដីគោក ។ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលត្រូវបានគេស្គាល់ផងដែរថាមានឈ្មោះសាជីវកម្មថា Hon Hai Precision Industry ដែលមានបុគ្គលិកចំនួន 60,000 នាក់រួចហើយនៅក្នុងប្រទេសវៀតណាម ហើយបានប្រកាសការវិនិយោគចំនួន 270 លានដុល្លារកាលពីឆ្នាំមុនដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធថ្មីមួយនៅទីនោះផងដែរ។

Source: China Morning Post

Translated by Chnaratanak and Edit By Soun VIsal

Leave a Reply

Your email address will not be published. Required fields are marked *