ភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដាំក្បាលធ្លាក់ចុះ ១៥% ក្រោយក្រុមហ៊ុនមេរបស់ Facebook នេះគ្រោងបណ្តាក់ទុនយ៉ាងធំសម្បើមទៅក្នុង AI
Business Technology

ភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដាំក្បាលធ្លាក់ចុះ ១៥% ក្រោយក្រុមហ៊ុនមេរបស់ Facebook នេះគ្រោងបណ្តាក់ទុនយ៉ាងធំសម្បើមទៅក្នុង AI

ភាគហ៊ុននៅក្នុង Meta បានដាំក្បាលធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ មេសាកន្លង ដោយសារតែផែនការរបស់ក្រុមហ៊ុនមេ Facebook គ្រោងបណ្តាក់ទុនយ៉ាងធំទៅក្នុងបញ្ញាសិប្បនិមិត្តដែលបានធ្វើឱ្យអ្នកវិនិយោគមានការភ្ញាក់ផ្អើល។

ភាគហ៊ុនបានធ្លាក់ចុះ ១៥% ដោយធ្វើឲ្យMETA ខាតបង់ ១៨៣ ពាន់លានដុល្លារពីតម្លៃទីផ្សាររបស់ខ្លួន ។ META កំពុងប្រកួតប្រជែងគ្នាជាមួយ Microsoft និង Google ដើម្បីដណ្ដើមឲ្យបានសក្តានុពលដ៏ធំសម្បើមពីបច្ចេកវិទ្យា AI ។

Meta ដែលជាម្ចាស់ WhatsApp និង Instagram ផងដែរបាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណេញនៅត្រីមាសទី ១ បានកើនឡើងទ្វេដងពីធៀបនឹងពេលដូចគ្នាឆ្នាំមុន ខណៈពេលដែលប្រាក់ចំណូលបានកើនឡើង ២៧% ។ ប៉ុន្តែការចាក់ប្រាក់ចំនួន ៥ ពាន់លានដុល្លារក្នុងការវិនិយោគលើបច្ចេកវិទ្យា AI បានធ្វើឱ្យម្ចាស់ភាគហ៊ុនមិនសប្បាយចិត្ត ។

ក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងរំពឹងថាការចំណាយដើមទុនវិនិយោគលើ AI នឹងបន្តកើនឡើងនៅឆ្នាំក្រោយ នៅពេលដែលយើងបណ្តាក់ទុនយ៉ាងខ្លាំងក្លា ដើម្បីគាំទ្រដល់ការខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍផលិតផល AI ដែលមានមហិច្ឆតារបស់យើង ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *