សភាអាម៉េរិកអនុម័តច្បាប់ហាមឃាត់ការនាំចេញប្រេងបម្រុងទៅកាន់ប្រទេសចិន
China USA

សភាអាម៉េរិកអនុម័តច្បាប់ហាមឃាត់ការនាំចេញប្រេងបម្រុងទៅកាន់ប្រទេសចិន

សភាតំណាងរាស្រ្តអាម៉េរិកបានអនុម័តច្បាប់មួយដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីហាមឃាត់ការចេញប្រេងបម្រុងពីស្តុកប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិ នាំចេញទៅកាន់ប្រទេសចិន ទោះបីជាវិធានការនេះប្រឈមនឹងអនាគតមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភាក៏ដោយ ។

ច្បាប់នេះបានអនុម័តដោយសំឡេង 331-97 នៅក្នុងសភាដែលគណបក្សសាធារណរដ្ឋ ខណៈសំឡេងប្រឆាំងនឹងច្បាប់នេះទាំងអស់បានមកពីសមាជិកសភាគណបក្សប្រជាធិបតេយ្យ។

បញ្ហានៃការនាំចេញប្រេងរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិនបានក្លាយជាការអំពាវនាវមួយសម្រាប់គណបក្សសាធារណរដ្ឋកាលពីឆ្នាំមុន នៅពេលដែលប្រធានាធិបតី ចូ បៃដិន ដែលបានប្រកាសលក់ប្រេងចំនួន 180 លានបារ៉ែល​ពីស្តុកប្រេងបម្រុងយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយតម្លៃប្រេងដែលបានកើនឡើងដោយសារតែសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ។

គិតត្រឹមខែតុលាឆ្នាំមុន ក្រុមហ៊ុនប្រេងអាម៉េរិកបាននាំចេញប្រេងជិត 67 លានបារ៉ែលទៅកាន់ប្រទេសចិន ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *