យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកចិន C919 និង ARJ21 បានមកដល់កម្ពុជាជាលើកដំបូង ​
Asia China

យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកចិន C919 និង ARJ21 បានមកដល់កម្ពុជាជាលើកដំបូង ​

យន្តហោះផលិតក្នុងស្រុកចិន C919 និង ARJ21  បានមកដល់ប្រទេសកម្ពុជាហើយកាលពីព្រឹកថ្ងៃអង្គារសម្រាប់ការហោះហើរជាលើកដំបូងចូលក្នុងទឹកដីប្រទេសកម្ពុជា។

 

C919 គឺជាយន្តហោះដឹកអ្នកដំណើរ​ដែលមានសមត្ថភាពដឹកអ្នកដំណើរប្រមាណ ១៩២នាក់ ខណៈដែល ARJ21-700 គឺជាយន្តហោះដែលមានម៉ាស៊ីនភ្លោះអាចដឹកអ្នកដំណើរបាន ៩២ នាក់។ យន្តហោះទាំងពីរនេះ បានហោះហើរពីសិង្ហបុរី ទៅកាន់ប្រទេសវៀតណាម និងឡាវ ហើយបន្ទាប់មកសំដៅមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីបានបញ្ចប់ការតាំងពិព័រណ៍ Singapore Airshow ឆ្នាំ 2024 ជាកន្លែងដែលពួកគេបានបង្ហាញខ្លួនជាលើកដំបូងនៅក្រៅប្រទេសចិន។

 

C919 និង ARJ21-700 បានអនុវត្តការហោះហើរសាកល្បងរយៈពេលពីរសប្តាហ៍នៅក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី  ​ដើម្បីពង្រីកមូលដ្ឋានគ្រឹះសម្រាប់ការលក់យន្តហោះនេះទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត ។

 

CGTN

Leave a Reply

Your email address will not be published. Required fields are marked *