ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានសម្លាប់ទាហានអ៊ុយក្រែនប្រហែល 9,000 នាក់រួចហើយ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមជិតប្រាំមួយខែមុន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។
ឧត្តមសេនីយ៍ Valeriy Zaluzhny អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា កុមារអ៊ុយក្រែនជាច្រើននាក់ ត្រូវការការថែទាំ “ពីព្រោះឪពុករបស់ពួកគេបានទៅសមរភូមិជួរមុខ ហើយប្រហែលជាក្នុងចំណោមវីរបុរសជិត 9,000 នាក់ដែលត្រូវបានសម្លាប់” ។