សកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ដែលកំពុងជាប់ពន្ធនាគារលោកស្រី Narges Mohammadi ឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៣
Entrepreneur World

សកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ដែលកំពុងជាប់ពន្ធនាគារលោកស្រី Narges Mohammadi ឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៣

សកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់លោកស្រី Narges Mohammadi បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៣ ។

 

គណៈកម្មាធិការណូបែល​បានជ្រើសរើសអ្នកឈ្នះសម្រាប់រង្វាន់សន្តិភាពដ៏សំខាន់បំផុតរបស់ពិភពលោកក្នុងចំណោមបេក្ខជនចំនួន ៣៥១ នាក់ ដោយក្នុងនោះមានបុគ្គលចំនួន ២៥៩នាក់ និងអង្គការចំនួន ៩២ ។

 

គណៈកម្មាធិការនេះបាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួនថា “គណៈកម្មាធិការណូបែលន័រវេសបានសម្រេចចិត្តផ្តល់រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៣ ដល់ Narges Mohammadi សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការគៀបសង្កត់លើស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ និងការតស៊ូរបស់នាងដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពសម្រាប់ទាំងអស់គ្នា”។

 

Mohammadi គឺជាសកម្មជនសិទ្ធិមនុស្សឈានមុខគេរបស់អ៊ីរ៉ង់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ ដែលបានធ្វើយុទ្ធនាការទាមទារសិទ្ធិសម្រាប់ស្ត្រី និងការលុបបំបាត់ទោសប្រហារជីវិត ។

 

បច្ចុប្បន្ននាងកំពុងជាប់ទោសជាច្រើននៅក្នុងពន្ធនាគារ Evin នៃទីក្រុងតេហេរ៉ង់ដែលមានរយៈពេលប្រហែល ១២ ឆ្នាំ ​។ នាងគឺជាអនុប្រធាននៃមជ្ឈមណ្ឌលការពារសិទ្ធិមនុស្ស ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដឹកនាំដោយ Shirin Ebadi ដែលជាម្ចាស់រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៣ ។

Leave a Reply

Your email address will not be published. Required fields are marked *