លោក ពូទីន និយាយថា រុស្ស៊ីបានសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ ហើយអាចលុបចោលបម្រាមសាកល្បងគ្រាប់បែកបរមាណូរបស់រុស្ស៊
Rusia War World

លោក ពូទីន និយាយថា រុស្ស៊ីបានសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ ហើយអាចលុបចោលបម្រាមសាកល្បងគ្រាប់បែកបរមាណូរបស់រុស្ស៊

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងដើរដោយថាមពលនុយក្លេអ៊ែរ ដោយបានព្រមានថា សភារុស្ស៊ីនេះអាចលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ។

នៅក្នុងសុន្ទរកថានៅឯវេទិកានៃអ្នកជំនាញគោលនយោបាយការបរទេស លោកពូទីនបានប្រកាសថា ប្រទេសរុស្ស៊ីបានបញ្ចប់ប្រកបដោយប្រសិទ្ធភាពនៃការអភិវឌ្ឍន៍មីស៊ីល Burevestnik និងមីស៊ីលផ្លោងអន្តរទ្វីបធុនធ្ងន់ Sarmat ហើយនឹងធ្វើការដាក់ឱ្យដំណើរការផលិត ។

លោកបាននិយាយដោយមិនបានបញ្ជាក់លម្អិតថា “យើងបានធ្វើតេស្តជោគជ័យចុងក្រោយនៃកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik” ។ សេចក្តីថ្លែងការណ៍របស់គាត់គឺជាការប្រកាសដំបូងនៃការធ្វើតេស្តជោគជ័យនៃ មីស៊ីល Burevestnik ដែលត្រូវបានលើកឡើងជាលើកដំបូងដោយលោកពូទីនក្នុងឆ្នាំ ២០១៨ ។

វាត្រូវបានគេជឿថា អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរហើយអាចមានសក្តានុពលអាចនៅខ្ពស់បានយូរជាងកាំជ្រួចផ្សេងទៀត និងអាចហោះបានចម្ងាយឆ្ងាយ ដោយសារការជំរុញពីថាមពលនុយក្លេអ៊ែរ ។

ភ្លាមៗក្រោយការប្រកាសរបស់លោក ពូទីន ប្រធានសភាជាន់ទាបរុស្ស៊ីលោក Vyacheslav Volodin បាននិយាយថា ខ្លួនកំពុងឆ្ពោះទៅរកការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរ ។ នៅក្នុងកិច្ចប្រជុំបន្ទាប់ យើងពិតជានឹងពិភាក្សាអំពីបញ្ហានៃការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរ” ។

ការបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញដោយរុស្ស៊ី សហរដ្ឋអាម៉េរិក ឬចិនអាចបង្ហាញពីការចាប់ផ្តើមនៃការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មីរវាងមហាអំណាចដែលបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ ។

សម្រាប់អ្នកវិទ្យាសាស្ត្រការរីកដុះដាលនៃការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរកំឡុងសង្គ្រាមត្រជាក់បានបង្ហាញពីភាពល្ងីល្ងើនៃសមត្ថភាពនុយក្លេអ៊ែរដែលអាចបំផ្លាញមនុស្សជាតិ និងបំពុលភពផែនដីអស់រយៈពេលរាប់រយពាន់ឆ្នាំ ។ ប៉ុន្តែសង្រ្គាមអ៊ុយក្រែនបានបង្កើនភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោនដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ខណៈដែលចិនកំពុងស្វែងរកការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យស្របតាមស្ថានភាពដែលទើបបង្កើតថ្មីរបស់ខ្លួនជាមហាអំណាចដែលកំពុងរីកចម្រើន ។

AP, Reuters

Leave a Reply

Your email address will not be published. Required fields are marked *