រុស្ស៊ីប្រកាសបិទបញ្ចប់បទឈប់បាញ់ និងធ្វើការទម្លាក់គ្រាប់លើអ៊ុយក្រែនពេញមួយយប់ ដោយសន្យាថានឹងយកជ័យជម្នះនៅអ៊ុយក្រែនឲ្យបាន
War

រុស្ស៊ីប្រកាសបិទបញ្ចប់បទឈប់បាញ់ និងធ្វើការទម្លាក់គ្រាប់លើអ៊ុយក្រែនពេញមួយយប់ ដោយសន្យាថានឹងយកជ័យជម្នះនៅអ៊ុយក្រែនឲ្យបាន

មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអាទិត្យនេះថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីពេញមួយយប់លើតំបន់នានានៅភាគខាងកើតអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ចប់បទឈប់បាញ់បុណ្យណូអែលដែលប្រកាសដោយឯកតោភាគី ហើយបានប្តេជ្ញាថានឹងបន្តការប្រយុទ្ធរហូតដល់ទទួលបានជ័យជំនះលើប្រទេសអ៊ុយក្រែន ។

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាកាលពីថ្ងៃសុក្រ ឲ្យមាននូវបទឈប់បាញ់រយៈពេល 36 ម៉ោង ដើម្បីប្រារព្ធពិធីបុណ្យណូអែលគ្រិស្តអូស្សូដក់របស់រុស្ស៊ី និងអ៊ុយក្រែន ដែលបានប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ ។ អ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ហើយបន្តបាញ់ផ្លោងនៅជួរមុខ ។

លោក Oleh Sinehubov អភិបាលនៃតំបន់បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា បុរសអាយុ 50 ឆ្នាំម្នាក់បានស្លាប់នៅក្នុងតំបន់ភាគឦសាននៃទីក្រុង Kharkiv ដែលជាលទ្ធផលនៃការបាញ់ផ្លោងរបស់រុស្ស៊ី ។

ទីភ្នាក់ងារ TASS របស់រដ្ឋរុស្ស៊ីបានដកស្រង់សំដីអនុសេនាធិការទីមួយរបស់លោកពូទីន លោក Sergei Kiriyenko បាននិយាយថា “ភារកិច្ចដែលបានកំណត់ដោយប្រធានាធិបតី (ពូទីន) សម្រាប់ប្រតិបត្តិការយោធាពិសេសនឹងនៅតែត្រូវបានបំពេញ” ។ “ហើយយើងប្រាកដជានឹងទទួលបាននូវជ័យជម្នះ”។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *