ឆ្កែមួយក្បាលមានឈ្មោះថា Capitan បានដេកលើផ្នូររបស់ម្ចាស់វារាល់យប់អស់រយៈពេលជាង៦ឆ្នាំ
Editorial

ឆ្កែមួយក្បាលមានឈ្មោះថា Capitan បានដេកលើផ្នូររបស់ម្ចាស់វារាល់យប់អស់រយៈពេលជាង៦ឆ្នាំ

ម្ចាស់របស់វាមានឈ្មោះថា Miguel Guzman បានស្លាប់នៅក្នុងឆ្នាំ ២០០៦ ហើយCapitan បានបាត់ខ្លួនភ្លាមៗក្រោយពេលដែលក្រុមគ្រួសារទាំងអស់ចូលរួមក្នុងពិធីបុណ្យសព ។ ម្ចាស់របស់វាបានរកវាគ្រប់ទីកន្លែង និងបានបិទខិតបណ្ណដើម្បីរកវាទៀតប៉ុន្តែគ្មាននរណាបានរកវាឃើញនោះទេ ។

មួយសប្តាហ៍ក្រោយមក មានមនុស្សមួយចំនួនដែលបានទៅក្នុងទីបញ្ចុះសពនៅពេលព្រលប់មួយបានប្រទះឃើញ Capitan បានកំពុងដេកលើផ្នូរហើយពួកគេក៏បានទំនាក់ទំនងទៅកាន់អ្នកយាមទីបញ្ចុះសពនោះ។ ហើយខាងទីបញ្ចុះសពបានផ្តល់ដំណឹងទៅកាន់គ្រួសាររបស់ម្ចាស់វាដើម្បីឱ្យម្ចាស់វាប្រញាប់មកយកវាទៅផ្ទះ ។ ប៉ុន្តែពីមួយទៅមួយយប់វាយំ និងបានកន្ត្រោងទ្វារយ៉ាងខ្លាំង ដើម្បីបើកទ្វារចេញទៅក្រៅហើយវាមិនបានត្រលប់មកផ្ទះវិញទេនៅពេលព្រឹកឡើយ ។ ក្រោយមកគេបានដឹងថា Capitan បានដើរទៅកាន់ទីបញ្ចុះសពដែលមានចម្ងាយ៣ម៉ាយពីផ្ទះជារៀងរាល់យប់ ដើម្បីទៅយាមផ្នូររបស់ម្ចាស់វា ។ រឿងនេះបានបន្តកើតឡើងបែបនេះអស់រយៈពេលជាង៦ឆ្នាំ ។ ហើយខាងទីបញ្ចុះសពតែងតែចំហទ្វារចាំរហូតវាមកដល់នៅម៉ោង៦ល្ងាច ។ វាបានដេកយាមផ្នូរនោះតាំងពីយប់រហូតដល់អ្នកយាមបើកទ្វាររបងនៅពេលព្រឹក ។

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *