បាតុករជានិសិត្សរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាម៉េរិក ខណៈដែលការតវ៉ាប្រឆាំងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកំពុងផ្ទុះឡើង
USA War

បាតុករជានិសិត្សរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាម៉េរិក ខណៈដែលការតវ៉ាប្រឆាំងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកំពុងផ្ទុះឡើង

ការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែលបានកើនឡើងនៅតាមសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាម៉េរិក ខណៈដែលក្រុមបាតុករជានិសិត្សទាមទារឱ្យបញ្ចប់ការសម្លាប់ជនស៊ីវិលនៅហ្គាហ្សា។

ការតវ៉ាបានកំពុងកើនឡើងខ្លាំង បន្ទាប់ពីការចាប់ខ្លួនបាតុករយ៉ាងច្រើននៅឯសាកលវិទ្យាល័យ East Coast ,សាកលវិទ្យាល័យ Texas ,សកលវិទ្យាល័យ Southern California ជាមួយនឹងការមិនពេញចិត្តកំពុងកើនយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិក។

នៅតាមសកលវិទ្យាល័យ ការតវ៉ាបានកើនឡើងនាពេលថ្មីៗនេះ បានក្លាយទៅជាការជំរុំតវ៉ាដែលទាក់ទាញនិស្សិត និងមហាវិទ្យាល័យនៃមជ្ឈដ្ឋានផ្សេងៗ រួមទាំងសាសនាជ្វីហ្វ និងមូស្លីម ដែលរៀបចំកម្មវិធីបង្រៀន ការអធិស្ឋានអន្តរជំនឿ និងការសម្តែងតន្ត្រី ។

ការតវ៉ានៅតាមដងផ្លូវទីក្រុង Brooklyn ដ៏ធំមួយបានឈានដល់ការប្រឈមមុខដាក់គ្នាកាលពីថ្ងៃអង្គារ នៅពេលដែលប៉ូលិសក្រុងញូវយ៉កបានចាប់ផ្តើមចាប់ខ្លួនមនុស្សដែលមិនមានសណ្តាប់ធ្នាប់ ។

មនុស្សប្រមាណ ១២៧ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៤ មេសា នេះបើតាមការបញ្ចាក់ពីប៉ូលិស ហើយបើតាមវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយមានមនុស្សជាច្រើនដែលត្រូវបានចាប់ខ្លួនដោយមន្រ្តីបង្រ្កាបកុប្បកម្ម ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *