មនុស្សរាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនហុងកុង-ចិនដីគោក ដើម្បីជួបជុំគ្រួសារ បន្ទាប់ពីការបើកព្រំដែនឡើងវិញ ដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ
China Covid-19

មនុស្សរាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនហុងកុង-ចិនដីគោក ដើម្បីជួបជុំគ្រួសារ បន្ទាប់ពីការបើកព្រំដែនឡើងវិញ ដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ

អ្នកធ្វើដំណើរដែលអន្ទះសាររាប់ម៉ឺននាក់ បានចុះទៅច្រកព្រំដែនដែលទើបនឹងបើកឡើងវិញ ដើម្បីឆ្លងកាត់រវាងទីក្រុងហុងកុង និងចិនដីគោក សម្រាប់ការជួបជុំគ្រួសារ ឬធ្វើជំនួញ ដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេជាលើកដំបូងក្នុងរយៈពេលបីឆ្នាំកាលពីថ្ងៃអាទិត្យ ។ នៅចំណុចត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនឡុកម៉ាចូវអ្នកដំណើរដែលធ្វើដំណើរទៅកាន់ចិនដីគោកជាច្រើនបានចាប់ផ្តើមជិះរថភ្លើងនៅម៉ោង 5:28 ព្រឹកពីស្ថានីយម៉ុងកុកខាងកើត មុនពេលច្រកឆ្លងកាត់បើកនៅម៉ោង 6.30 ព្រឹក។

វាជាច្រកមួយក្នុងចំណោមចំណុចត្រួតពិនិត្យព្រំដែនចំនួន 4 ដែលចាប់ផ្តើមប្រតិបត្តិការឡើងវិញ ដោយមានកន្លែងផ្សេងៗទៀតនៅ Man Kam To ចំណតសាឡាងម៉ាកាវនៅ Sheung Wan និងស្ថានីយសាឡាងហុងកុងចិននៅ Tsim Sha Tsui ។ ដើម្បីឆ្លងកាត់ព្រំដែន អ្នកធ្វើដំណើរពីហុងកុងត្រូវតែចុះឈ្មោះជាមុននៅលើប្រព័ន្ធអនឡាញ ខណៈដែលប្រជាជនដីគោកដែលនឹងធ្វើដំណើរទៅកាន់ទីក្រុងហុងកុងនឹងត្រូវធ្វើការកក់នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល Shenzhen។

ប្រជាជនចិនដីគោកជាង 6,600 នាក់បានកក់ទុកដើម្បីទៅលេងទីក្រុងហុងកុង រួមទាំងមាន 3,800នាក់ទៀត ចូលតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Futian ជាមួយនឹងម៉ោងដែលមានមនុស្សច្រើនបំផុតត្រូវបានគេរំពឹងទុកចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 10 ព្រឹក និងនៅម៉ោង 2 រសៀល។ អ្នកដំណើរក៏ត្រូវបង្ហាញមន្ត្រីអន្តោប្រវេសន៍នូវលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោងមុនពេលចេញដំណើរផងដែរ ។

ប្រភព៖ China Morning Post

Translated by Chanratanak and EDited by Visal

Leave a Reply

Your email address will not be published. Required fields are marked *