អាម៉េរិកថាខ្លួន​មិន​មាន​ភស្តុតាង​ស្តី​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​របស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីននៅ​ហ្គាហ្សា​ទេ ខណៈចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនដល់ ៣៣,០០០នាក់
USA War

អាម៉េរិកថាខ្លួន​មិន​មាន​ភស្តុតាង​ស្តី​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​របស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីននៅ​ហ្គាហ្សា​ទេ ខណៈចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនដល់ ៣៣,០០០នាក់

​រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បានប្រាប់អង្គសវនាការព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិកមិនមានភ័ស្តុតាងដែលបង្ហាញថាអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សានោះទេ ខណៈដែលប្រទេសនេះកំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន​ ។ លោក Austin បាន​ប្រាប់​គណៈកម្មាធិការ​សេវា​ប្រដាប់អាវុធ​ព្រឹទ្ធសភា​ថា​៖ «​យើង​មិនមាន​ភស្តុតាង​នៃ​រឿង​នោះ​ទេ​។

 

ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​តុលា​របស់​ក្រុម​ហាម៉ាស​លើ​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​១,២០០​នាក់​នេះ​បើ​តាម​ចំនួន​សរុប​របស់​អ៊ីស្រាអែល។ ការវាយលុកយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៣,០០០នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ ខណៈសហរដ្ឋអាម៉េរិកគឺជាអ្នកគាំទ្រផ្នែកយោធា និងការទូតដ៏ធំបំផុតរបស់អ៊ីស្រាអែល ​។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *