មនុស្ស ៩ នាក់បានស្លាប់ និង ៧៨ នាក់ផ្សេងទៀតបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបរិភោគសាច់សត្វល្មិច
World

មនុស្ស ៩ នាក់បានស្លាប់ និង ៧៨ នាក់ផ្សេងទៀតបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបរិភោគសាច់សត្វល្មិច

អាជ្ញាធរនៃប្រទេសតង់ហ្សានីបាននិយាយកាលពីថ្ងៃសៅរ៍ថា កុមារចំនួនប្រាំបីនាក់ និងមនុស្សពេញវ័យម្នាក់បានស្លាប់ បន្ទាប់ពីបរិភោគសាច់ល្មិច ឬអណ្តើកសមុទ្រ ហើយមនុស្សចំនួន ៧៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅលើកោះ Pemba ក្នុងប្រជុំកោះ Zanzibar ប្រទេសតង់ហ្សានី ។

 

សាច់ល្មិចត្រូវបានចាត់ទុកថាជាអាហារដ៏ឆ្ងាញ់របស់ប្រជាជនក្នុងប្រជុំកោះ Zanzibar បើទោះបីជាវាបណ្តាលឱ្យស្លាប់ជាទៀងទាត់ដោយសារជាតិពុល chelonitoxism ​ក៏ដោយ។

 

​លោកវេជ្ជបណ្ឌិត Haji Bakari ​ប្រចាំមន្ទីរពេទ្យក្នុងតំបន់បានប្រាប់សារព័ត៌មាន The Associated Press ថា ការធ្វើតេស្ត​បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់បានបរិភោគសាច់ល្មិច ។ អាជ្ញាធរនៅក្នុងទីក្រុង Zanzibar ​បានបញ្ជូនក្រុមគ្រប់គ្រងគ្រោះមហន្តរាយ​ជំរុញឱ្យប្រជាជនជៀសវាងការទទួលទានសត្វល្មិច ។

 

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ មនុស្ស ៧ នាក់បានស្លាប់នៅលើកោះ Pemba នេះដូចគ្នា បន្ទាប់ពីបរិភោគសាច់ល្មិចនេះ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *