អតីតប្រធានាធិបតីអាម៉េរិកលោកត្រាំហៅ TikTok ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ ប៉ុន្តែនិយាយថាក្មេងខ្លះអាច “ឆ្កួត” បើគ្មានវា
China USA

អតីតប្រធានាធិបតីអាម៉េរិកលោកត្រាំហៅ TikTok ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ ប៉ុន្តែនិយាយថាក្មេងខ្លះអាច “ឆ្កួត” បើគ្មានវា

អតីត និងជាបេក្ខជនប្រធានាធិបតីអាម៉េរិក Donald Trump បាននិយាយកាលពីថ្ងៃច័ន្ទថា TikTok គឺជាការគំរាមកំហែងសន្តិសុខជាតិអាម៉េរិក ប៉ុន្តែក៏បាននិយាយថាការហាមឃាត់លើកម្មវិធីដ៏ពេញនិយមនឹងប៉ះពាល់ដល់កុមារមួយចំនួន ហើយគ្រាន់តែពង្រឹងឥទ្ធិពលរបស់ Meta Platforms ប៉ុណ្ណោះ ។

លោក Trump បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់គាត់ ខណៈដែលសមាជិកសភាត្រៀមបោះឆ្នោតអនុម័តក្នុងសប្តាហ៍នេះ នូវច្បាប់មួយដែលនឹងផ្តល់ពេលឱ្យ ByteDance ម្ចាស់ TikTok ប្រហែលប្រាំមួយខែដើម្បីដកចេញពីការគ្រប់គ្រងកម្មវិធីវីដេអូខ្លីដែលប្រើប្រាស់ដោយជនជាតិអាម៉េរិកចំនួន 170 លាននាក់នេះ ។

លោក Trump បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា “ខ្ញុំមិនស្វែងរកធ្វើឱ្យ Facebook មានកើនឡើងឥទ្ធិពលទ្វេដងទេ” ។ “ហើយប្រសិនបើអ្នកបិទ TikTok នោះFacebook និងអ្នកដទៃ ប៉ុន្តែភាគច្រើនជា Facebook នឹងក្លាយជាអ្នកទទួលផលដ៏ធំពីការបិទនេះ ហើយខ្ញុំគិតថា Facebook គ្មានភាពស្មោះត្រង់ទាល់តែសោះ “។ Trump ក៏បាននិយាយផងដែរថាការហាមឃាត់ TikTok អាចប៉ះពាល់ដល់យុវជន។ គាត់បាននិយាយថា មានក្មេងៗជាច្រើននៅលើ TikTok ដែលនឹងឆ្កួតប្រសិនបើគ្មានវា ។ មានរឿងល្អច្រើន ហើយក៏មានរឿងអាក្រក់ច្រើនដែរជាមួយ TikTok ។

TikTok បានប្រាប់សភាអាម៉េរិកកាលពីល្ងាចថ្ងៃច័ន្ទនៅក្នុងលិខិតមួយដែលឃើញដោយ Reuters ថាខ្លួនមិនមែនជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយរដ្ឋាភិបាលចិនទេ ហើយបានប្រកែកថា ប្រសិនបើក្រុមហ៊ុនត្រូវបានលក់អ្នកទិញផ្សេងទៀតនឹងមិនបន្តកិច្ចខិតខំប្រឹងប្រែងវិនិយោគរបស់ TikTok ចំនួន ១,៥ ពាន់លានដុល្លារដើម្បីការពារទិន្នន័យរបស់ប្រជាជនអាម៉េរិកនោះទេ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *