អតីតបុគ្គលិកក្រុមហ៊ុន Boeing ត្រូវបានរកឃើញថា បានស្លាប់តែប៉ុន្មានថ្ងៃក្រោយលោកដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិតយន្តហោះដ៏ធំនេះ
USA

អតីតបុគ្គលិកក្រុមហ៊ុន Boeing ត្រូវបានរកឃើញថា បានស្លាប់តែប៉ុន្មានថ្ងៃក្រោយលោកដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិតយន្តហោះដ៏ធំនេះ

អតីតបុគ្គលិកក្រុមហ៊ុន Boeing ដែលលើកឡើងពីការព្រួយបារម្ភអំពីស្តង់ដារផលិតរបស់ក្រុមហ៊ុនផលិតយន្តហោះនេះលើប្រភេទយន្តហោះ 787 Dreamliner ត្រូវបានរកឃើញស្លាប់ នេះបើតាមរបាយការណ៍របស់ BBC ។

BBC បាននិយាយថា លោក John Barnett ដែលបានធ្វើការនៅក្រុមហ៊ុន Boeing អស់រយៈពេល ៣២ ឆ្នាំរហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧ បានទទួលមរណភាពនៅថ្ងៃទី ៩ខែមីនា ដោយសាររបួសបង្កឡើងខ្លួនឯង។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែល ក្រុមហ៊ុន Boeing បាននិយាយថា ខ្លួនពិតជាសោកស្ដាយដែលបានឮអំពីការស្លាប់របស់លោក Barnett ហើយក្រុមហ៊ុនស្ថិតនៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់ជានិច្ច។

ដំណឹងនៃការស្លាប់នេះកើតនៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ លោក Barnett បានផ្តល់ភស្តុតាងនៅក្នុងការប្តឹងប្រឆាំងនឹងក្រុមហ៊ុន Boeing ។ គាត់ត្រូវបានគេប្រទះឃើញស្លាប់​នៅក្នុងឡានរបស់គាត់នៅក្នុងចំណតរថយន្តរបស់សណ្ឋាគារដែលគាត់ស្នាក់ដើម្បីត្រូវឆ្លងកាត់ការសាកសួរបន្ថែម ។

ក្នុងឆ្នាំ ២០១៩ លោក Barnett ត្រូវបានដកស្រង់សម្តីនៅក្នុងអត្ថបទរបស់ New York Times ដោយនិយាយថា រោងចក្រនៅរដ្ឋ North Charleston ដែលជារោងចក្រមួយក្នុងចំណោមរោងចក្រពីរដែលផលិតយន្តហោះ 787 Dreamliner បានប្រឈមមុខនឹងបញ្ហាជាមួយនឹងការផលិត និងការត្រួតពិនិត្យដែលបង្កើតការគំរាមកំហែងសុវត្ថិភាព ។ ផ្នែកដែលមានកំហុសត្រូវបានដំឡើងនៅក្នុងយន្តហោះមួយចំនួន ហើយសំណល់ដែកត្រូវបានទុកចោលជាញឹកញាប់នៅក្នុងយន្តហោះ។

កំណត់ត្រាសុវត្ថិភាពរបស់ក្រុមហ៊ុន Boeing កំពុងស្ថិតក្នុងភាពអាក្រក់ខ្លាំង ក្រោយគ្រោះថ្នាក់ជាបន្តបន្ទាប់បានកើតឡើងនៅលើយន្តហោះជាច្រើនប្រភេទរបស់ក្រុមហ៊ុន ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *