មនុស្ស ៧ នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅសាលាប្រជុំក្រុងយេរូសាឡឹម
World

មនុស្ស ៧ នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅសាលាប្រជុំក្រុងយេរូសាឡឹម

មនុស្ស 7 នាក់ត្រូវបានបាញ់សម្លាប់និងមនុស្ស 3 នាក់ទៀតត្រូវបានរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅក្នុងសាលាប្រជុំក្រុងយេរូសាឡឹមកើត ដែលធ្វើឱ្យវាក្លាយជាចំនួនមនុស្សស្លាប់ច្រើនបំផុតដែលធ្លាប់មានអស់ជាច្រើនឆ្នាំមកហើយ នៅក្នុងការវាយប្រហារបែបនេះ។

គួរឱ្យដឹងដែរថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងសង្កាត់ Neve Yaakov នៃទីក្រុងយេរូសាឡឹមនៅម៉ោងប្រហែល 20:15 ម៉ោងក្នុងស្រុក (18:15 GMT) ។ ដោយប៉ូលិសបាននិយាយថាក្រុមដែលវាយប្រហារនោះជាក្រុម ភេរវករ និងបានបញ្ជាក់ថា ពួកគេត្រូវបានបាញ់សម្លាប់នៅកន្លែកើតហេតុផងដែរ ។ ចំណែឯ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានកំណត់អត្តសញ្ញាណភេរវករនោះថាជាបុរសជនជាតិប៉ាឡេស្ទីនមកពីក្រុងយេរូសាឡឹមខាងកើត។

ថ្លែងនៅកន្លែងកើតហេតុ ស្នងការប៉ូលិសអ៊ីស្រាអែល លោក Kobi Shabtai បានហៅវាថា “ការវាយប្រហារដ៏អាក្រក់បំផុតមួយ ដែលយើងជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ”។គួរឱ្យបញ្ជាក់ដែរថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែល អ្នកថ្វាយបង្គំជនជាតិអ៊ីស្រាអែលបានប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋាននៅដើមថ្ងៃសប្ប័ទរបស់ជនជាតិយូដានៅក្នុងសាលាប្រជុំមួយដែលជាកន្លែងតាំងទីលំនៅរបស់ជនជាតិយូដា ហើយបានចាកចេញនៅស្របពេលដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារលើពួកគេ។ ប៉ូលិសនិយាយថា បន្ទាប់មកក្រុមប៉ូលិសក៏បានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះដែរ។

Source : BBC

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *