ប្រទេសនូវែលសេឡង់ បានប្រកាសអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងមួយ
Climate World

ប្រទេសនូវែលសេឡង់ បានប្រកាសអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងមួយ

ទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជំរុញឱ្យមានទឹកជំនន់រីករាលដាល និងមានការជម្លៀសប្រជាជនចេញ។ដោយភ្លៀងធ្លាក់កាលពីថ្ងៃសុក្រក្នុងទីក្រុង Auckland បានធ្វើឱ្យលិចផ្ទះសម្បែង ចរាចរណ៍ជាប់គាំង និងបានធ្វើឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្មផ្សេងៗផងដែរ។

គួររំលឹកដែរថា ទីក្រុងនេះត្រូវបានគេនិយាយថាបានទទួល 75% នៃទឹកភ្លៀងរដូវក្តៅធម្មតារបស់ខ្លួនក្នុងរយៈពេលត្រឹមតែ 15 ម៉ោងប៉ុណ្ណោះ។ហើយអ្នកព្យាករណ៍ជាតិបាននិយាយថា “ផលប៉ះពាល់នៃរយៈពេល 24 ម៉ោងចុងក្រោយនឹងត្រូវបានប៉ះពាល់មនុស្សជាច្រើននៅក្នុងទីក្រុង Auckland ក្នុងរយៈពេលដ៏យូរមួយ” ។

ចំណែកឯ អភិបាលក្រុង Auckland លោក Wayne Brown បានបញ្ជាក់ពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា មានសាកសពមួយត្រូវបានគេរកឃើញនៅជ្រលងភ្នំ Wairau នៅលើឆ្នេរខាងជើងនៃទីក្រុង Auckland ។ លោក Brown បានបន្តថា លោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងនេះ។ប៉ុន្តែ ខាងប៉ូលិសមិនបានបញ្ជាក់ថាតើការស្លាប់នេះជាប់ពាក់ព័ន្ធនឹងទឹកជំនន់ឬយ៉ាងណានោះទេ។

Source: BBC

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *