ផែនដីត្រូវបានវាយប្រហារដោយព្យុះម៉ាញេទិកដ៏ធំមួយដែលកើតពីអណ្តាតភ្លើងរបស់ព្រះអាទិត្យ
World

ផែនដីត្រូវបានវាយប្រហារដោយព្យុះម៉ាញេទិកដ៏ធំមួយដែលកើតពីអណ្តាតភ្លើងរបស់ព្រះអាទិត្យ

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអវកាសអាម៉េរិក NOAA បាននិយាយនៅថ្ងៃចន្ទនេះថា ព្យុះម៉ាញេទិកដ៏ធំមួយកំពុងជះឥទ្ធិពលមកលើផែនដី ។

NOAA បានចេញផ្សាយការឃ្លាំមើលព្យុះម៉ាញេទិកដែលកើតឡើងដោយសារការផ្ទុះប្លាស្មាចេញពីអណ្តាតភ្លើងព្រះអាទិត្យវាអាចរំខានដល់ការបញ្ជូនរលកវិទ្យុនៅលើផែនដី ។ វាក៏អាចធ្វើឱ្យមានការមើលពន្លឺ aurora ដ៏អស្ចារ្យផងដែរ។

មិនមានហេតុផលសម្រាប់សាធារណជនគួរព្រួយបារម្ភនោះទេ នេះបើយោងតាមការជូនដំណឹងដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអវកាសរបស់ NOAA នៅទីក្រុង Boulder រដ្ឋ Colorado។

ព្យុះនេះអាចរំខានការបញ្ជូនវិទ្យុដែលមានប្រេកង់ខ្ពស់ ដូចជាដោយយន្តហោះព្យាយាមទំនាក់ទំនងជាមួយប៉មបញ្ជាចរាចរណ៍ឆ្ងាយៗជាដើម ។

នៅក្នុងខែធ្នូ ការផ្ទុះពន្លឺព្រះអាទិត្យដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំបានរំខានដល់ការទំនាក់ទំនងតាមវិទ្យុ។

AP

Leave a Reply

Your email address will not be published. Required fields are marked *